ព័ត៌មានជាតិ
គ្រឹះស្ថានបណ្ដុះបណ្ដាលបច្ចេកទេស នៃក្រសួងការងារ ប្រកាសគាំទ្រជំហរដ៏ម៉ឺងម៉ាត់របស់ សម្ដេចនាយករដ្ឋមន្ត្រី ដែលនាំយកបញ្ហាព្រំដែនជាមួយថៃទៅប្តឹងនៅ ICJ ដើម្បីឱ្យដាច់ស្រេច
សាស្ត្រាចារ្យ នៃសាលាបណ្ដុះបណ្ដាលបច្ចេកទេស នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០២៥ នេះ បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះជំហរដ៏ម៉ឺងម៉ាត់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការនាំយកបញ្ហាព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច តាក្របី និងតំបន់មុំបី ទៅកាន់តុលាការអន្តរជាតិ (ICJ) ដើម្បីឱ្យដាច់ស្រេចចំពោះជម្លោះព្រំដែនដែលកំពុងអូសបន្លាយមួយនេះ។
ភ្លាមៗ ក្រោយការប្រកាសជំហរពីសំណាក់ប្រមុខរាជរដ្ឋាភិបាល លោក យ៉ោក សុធី នាយកវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស បានអះអាងថា ការប្រើប្រាស់យន្តការច្បាប់អន្តរជាតិក្នុងសំណុំរឿងព្រំដែនជាមួយប្រទេសថៃ គឺជាយន្តការប្រកបដោយគតិបណ្ឌិតរបស់ សម្តេចប្រមុខរាជរដ្ឋាភិបាល។

លោក យ៉ោក សុធី អះអាងថា “ខ្ញុំសូមគាំទ្រនូវជំហរដោះស្រាយបញ្ហាព្រំដែនរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលប្រើប្រាស់យន្តការច្បាប់អន្តរជាតិជាគោល ដើម្បីដោះស្រាយបញ្ចប់នូវបញ្ហាព្រំដែន។ ខ្ញុំសូមគាំទ្រទាំងស្រុង និងម៉ឺងម៉ាត់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចប្រមុខរាជរដ្ឋាភិបាល”។
លោក តាន់ កុសល នាយកវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ បានប្រកាសគាំទ្រដោយអះអាងថា ជំហរដ៏ម៉ឺងម៉ាត់របស់ សម្តេចនាយករដ្ឋមន្ត្រី នាពេលនេះ គឺជារឿងត្រឹមត្រូវបំផុត ព្រោះកម្ពុជាមិនចង់បានសង្គ្រាម ប៉ុន្តែក៏មិនអនុញ្ញាតឱ្យប្រទេសណាឈ្លានពានបានឡើយ។

លោក តាន់ កុសល បញ្ជាក់ថា “សូមគាំទ្រចំពោះចំណាត់ការយ៉ាងម៉ឺងម៉ាត់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលនឹងនាំយកបញ្ហាព្រំដែនខ្មែរ-ថៃ ក្នុងតំបន់ប្រាសាទតាមាន់ធំ តាក្របី និងតំបន់មុំបី ទៅកាន់តុលាការអន្តរជាតិ ICJ ដើម្បីឱ្យដាច់ស្រឡះជាមួយភាគីថៃ ហើយចំណាត់ការរបស់ សម្តេច បង្ហាញពីការតាំងចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការការពារទឹកដីដែនអធិបតេយ្យភាពជាតិ ដោយមិនអនុញ្ញាតឱ្យភាគីណាមួយមករំលោភបំពានបានឡើយ”។
ជាមួយគ្នានេះ លោក ជិន តារា នាយកវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ក៏បានបង្ហាញជំហរក្នុងការគាំទ្រយ៉ាងខ្លាំងក្លាដែរចំពោះចំណាត់ការរបស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី។

លោកបន្តថា “ក្នុងនាមថ្នាក់ដឹកនាំ គណៈគ្រប់គ្រងបុគ្គលិក មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ក្នុងវិទ្យាស្ថាន សូមគាំទ្រចំពោះប្រសាសន៍យ៉ាងម៉ឺងម៉ាត់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងប្តឹងទៅតុលាការអន្តរជាតិ ICJ ដើម្បីជម្រះឱ្យដាច់ស្រេច សម្រាប់អ្នកជំនាន់ក្រោយ”។
សម្រាប់នាយកវិទ្យាស្ថានរូបនេះ ការប្រើប្រាស់យន្តការច្បាប់អន្តរជាតិនេះ គឺដើម្បីកុំឱ្យពួកជ្រុលនិយមមួយក្តាប់តូច បង្កវិទ្ធង្សនាម្តងហើយម្តងទៀតនៅក្នុងទឹកដីកម្ពុជា ដែលធ្វើឱ្យប៉ះពាល់ដល់ព្រំដែនសន្តិភាពដែលកម្ពុជាបានកសាង។
សូមបញ្ជាក់ថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា កាលពីព្រឹកថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០២៥ នេះ បានអះអាងជាថ្មីម្ដងទៀតថា រាជរដ្ឋាភិបាលកម្ពុជា នឹងប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីរំលត់ និងបញ្ចប់បញ្ហាព្រំដែនជាមួយប្រទេសថៃ ដើម្បីកុំឱ្យប្រទេសទាំងពីរឈានដល់ការផ្ទុះអាវុធដាក់គ្នា និងធ្លាក់ចូលអន្ទាក់របស់ក្រុមជ្រុលនិយម បើទោះបីជាថៃមិនព្រមឡើងទៅតុលាការយ៉ាងណាក៏ដោយ៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


