Connect with us

ជីវិតកម្សាន្ដ

ប៉ុបពី សុំចិត្តមហាជននិងអ្នកផលិតមាតិការមួយចំនួនបញ្ឈប់ការរើសអើងភេទ

បានផុស

នៅ

តារាសម្តែង ប៉ុបពី បានបញ្ចេញសារដោយរៀបរាប់បង្ហាញនូវការអាក់អន់ចិត្ត បន្ទាប់ពីឃើញមកដល់សម័យនេះហើយគឺនៅតែមានបុគ្គលក្នុងសង្គមមួយចំនួនបន្តការរើសអើងភេទដូចរូបខ្លួនជាដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយឃើញមានការរើសអើងមួយចំនួនបែបនេះ តារាសម្តែង ប៉ុបពី ថ្មីៗនេះ ក៏បានចេញមុខស្នើឱ្យបញ្ឈប់ការរើសអើងជេប្រមាថមើលងាយភេទទី៣ ឬអ្នកស្រលាញ់ភេទដូចគ្នា ឬអ្នកដែលស្រលាញ់ភេទទី៣ ផងដែរ ខណ:ថ្មីៗកន្លងទៅ គឺមានក្រុមផលិតផលិតមាតិការខ្លះបានធ្វើឱ្យប៉ះពាល់ដល់បុគ្គលភេទទី៣ ផងដែរ។

កញ្ញា ប៉ុបពី បានលើកឡើងទាំងហួសចិត្តថា “ធ្វើជាមនុស្សសូមកុំជាន់ឈ្លីកិត្តិយសអ្នកដទៃ ដើម្បីឱ្យគេមើលមកខ្លួនថា អស្ចារ្យ”។ ការលើកឡើងនេះ គឺបន្ទាប់ពីកញ្ញាសង្កេតឃើញថា មួយរយ:នេះមានអ្នកផលិតមាតិកាខ្លះ ផលិតវីដេអូហាក់មិនដែលទទួលបានការអប់រំ។ ដោយហេតុនេះ កញ្ញាប្រាប់ចំៗថា “ទោះគេភេទអី្វគឺជាជីវិតរបស់គេហើយគេក៏មិនដែលទៅរំខានជីវិតអ្នកឯងនោះទ”។

ប៉ុបពី ជាតារាសម្តែងភេទទី៣ ដែលបានកែមកជាស្រីពេញលក្ខណៈ។ ប្រឡូកក្នុងវិស័យសិល្បៈច្រើនឆ្នាំកន្លងមកនេះ ប៉ុបពី ត្រូវបានគេកត់សម្គាល់ថាទាំងកេរ្តិ៍ឈ្មោះ និងប្រជាប្រិយភា​ព គឺតារាស្រីរូបនេះមានភាពល្បីគួរសមបើប្រៀបធៀបនិងតារាប្រុស-ស្រីរួមជំ​នាន់ព្រោះថា ប៉ុបពី ជាតារាភេទទី៣ដែលមានរូបរាងស្រស់ស្អាត និងថែមទាំងមានទេពកោសល្យសិល្បៈពីកំណើតទៀតផង៕ ដោយ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម