Connect with us

សន្តិសុខសង្គម

ភ្លៀងមួយមេធំ ខ្យល់កន្ត្រាក់ ដួលដើមឈើ ០៣ដើម សង្កត់លើរថយន្ត ០២គ្រឿង និងកង់បី ឥណ្ឌា ០១គ្រឿង

បានផុស

នៅ

ភ្នំពេញ  ខ្យល់កន្រ្ទាក់បក់បោក លាយលំភ្លៀងធ្លាក់ បាក់ដើមឈើ ០៣ដើម ក្នុងខណ្ឌបឹងកេងកេង និងខណ្ឌដូនពេញ បង្កការខូចខាតរថយន្ត ០២គ្រឿង និងកង់បី ០១គ្រឿង  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ករណីបាក់ដើមឈើសង្កត់នេះបង្កភ្ញាក់ផ្អើលកាលពីរសៀលថ្ងៃទី ២៣ ខែកក្កដាឆ្នាំ ២០២៦ លើផ្លូវលេខ១០៦ ជិតស្ថានទូតអាមេរិកសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ , ផ្លូវព្រះនរោត្តម និងផ្លូវលេខ ២៨៨ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ  

អាជ្ញាធរបានបញ្ជាក់ឱ្យដឹងថា មុនពេលកើតហេតុ មេឃបានធ្លាក់ភ្លៀងលាយលំខ្យល់កន្រ្តាក់បក់បោកយ៉ាងខ្លាំង នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ  ខណៈនោះ ក៏មានពលរដ្ឋរាយការណ៍មកថា មានរថយន្តមួយគ្រឿង ម៉ាក Mazada EZ-6 និងកង់បីឥណ្ឌា កំពុងបើកបរលើផ្លូវលេខ ១០៦ ក្បែរស្ថានទូតអាមេរិក ត្រូវបានដើមក្ងោក ដួលសង្កត់ពីលើរងការខូចខាត  

ប្រភពពីអាជ្ញាធរបន្តថា ស្របពេលប្រហែល ១០នាទីក្រោយមក ក៏មានដើម ០២ដើមទៀត បានដួលរលំទៅលើផ្លូវព្រះនរោត្តម ត្រូវរថយន្ត ឡិចសុីស មួយគ្រឿង ខូចខាតបន្តិចបន្តួច និងមួយដើមទៀតដួលនៅលើផ្លូវលេខ ២៨៨ ប៉ុន្តែមិនមានបង្កអោយមនុស្សរងរបួសនោះឡើយ  

បច្ចុប្បន្ន ដើមឈើបាក់រលំសង្កត់លើរថយន្តខាងលើ ត្រូវបានមន្ទីរសាធារណការខណ្ឌ បានចុះមកកាត់ដើមឈើយកចេញ ដើម្បីសម្រួលការកកស្ទះចរាចរណ៍ផងដែរ  

គួរបញ្ជាក់ផងដែរថា នារសៀលថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៦នេះ កំឡុងមេឃភ្លៀងធ្លាក់ខ្លាំង ដើមឈើចំនួន ០៣ដើម (ក្នុងខណ្ឌបឹងកេងកង ផ្លូវ ២៨៨ និងលើផ្លូវព្រះនរោត្តម , ខណ្ឌដូនពេញលើផ្លូវលេខ ១០៦ ) បានបាក់ផ្ទួនៗគ្នា បង្កអោយរថយន្ត ០២គ្រឿង នឹងកង់បីឥណ្ឌា ០១គ្រឿងបង្កការខូចខាត 

អត្ថបទ  រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម