សម្ដេច ហ៊ុន ម៉ាណែត អះអាងពីឆន្ទៈមោះមុតរបស់រដ្ឋាភិបាលក្នុងការបន្តរក្សាការពារបូរណភាពទឹកដី តាមរយៈការកសាងខ្សែបន្ទាត់ព្រំដែនមួយ
នាយឧត្តមសេនីយ៍ ឈុំ សុជាតិ បានច្រានចោលព័ត៌មានដែលថាមានយន្តហោះចម្បាំងរបស់កងទ័ពថៃហោះចូលដែនអាកាសកម្ពុជាកាលពីចុងសប្ដាហ៍មុន។ លោកថាការព្យាយាមបង្កើតព័ត៌មានមិនពិតដើម្បីវាយប្រហាររដ្ឋាភិបាលគឺជាការញុះញង់ និងមិនបានផ្ដល់ផលជូនជាតិ និងប្រជាជននោះទេ។
ការប្រកាសហៅនេះគឺឆ្លើយតបនឹងក្រុមប្រឆាំងដែលរិះគន់លើរដ្ឋាភិបាលលើបញ្ហាព្រំដែនជាមួយថៃកាលពីកន្លងនិងរហូតមកដល់ពេលនេះ ដោយសម្ដេចថាប្រសិនពួកគេមកកម្ពុជាសម្ដេចធានាថានឹងគ្មានការចាប់ខ្លួននោះទេ ហើយឱ្យក្របខណ្ឌកងទ័ពថែមទៀត។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងពីភាពស្ងប់ស្ងាត់របស់សម្ដេច និងរដ្ឋាភិបាលលើបញ្ហាព្រំដែនបានធ្វើឱ្យកាសែតថៃ ក្រុមជាតិនិយម និងរដ្ឋាភិបាលថៃបានប្រឈមនឹងគ្នា។
ប្រជាពលរដ្ឋ និងសហជីពនៅកម្ពុជា បានអំពាវនាវដល់ក្រុមប្រឆាំងជ្រុលនិយមក្រៅប្រទេសឈប់ញុះញង់ អុចអាលពីបញ្ហាព្រំដែនកម្ពុជា-ថៃបន្តទៀត ខណៈរាជរដ្ឋាភិបាលទាំងពីរកំពុងសិក្សាស្វែងរកដំណោះស្រាយដោយសន្ដិវិធី សន្ដិភាព សន្ដិសុខនៅតាមព្រំដែន និងយោគយល់គ្នាទៅវិញទៅមក។
អាជ្ញាធរខេត្តឧត្តរមានជ័យ និងខេត្តបុរីរ៉ាំ របស់ថៃ នឹងចាប់ផ្ដើមបើកឱ្យប្រជាពលរដ្ឋធ្វើដំណើរចេញចូល ដោយប្រើប័ណ្ណព្រំដែនសម្រាប់ច្រកទ្វារព្រំដែនអន្តរជាតិជប់គគីរ-សៃតាគូ។ ការផ្ដើមដំណើរការចេញចូលដោយប្រើប័ណ្ណព្រំដែននេះ ជាការបង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីធានាបានព្រំដែនសន្តិភាព មិត្តភាព និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៅតំបន់ព្រំដែន។ ជាក់ស្ដែងនាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥នេះ លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ បានដឹកនាំប្រតិភូ ចូលរួមកិច្ចប្រជុំគណៈកម្មាធិការបញ្ជាការព្រំដែនថៃ រវាងខេត្តឧត្តរមានជ័យ និងខេត្តបុរីរ៉ាំ ដើម្បីជជែកពិភាក្សាលើការដាក់ឱ្យដំណើរការជាបណ្ដោះអាសន្នទីស្នាក់ការផ្តល់សេវាប័ណ្ណព្រំដែនអេឡិចត្រូនិក នៅស្រុកបានគ្រួត ខេត្តបុរីរ៉ាំ ប្រទេសថៃ ។...
ប្រជាពលរដ្ឋខ្មែរ ក៏ដូចជាប្រជាពលរដ្ឋថៃមានសិទ្ធិស្នេហាជាតិ និងស្នេហាទឹកដីរបស់ខ្លួន។ ប្រទេសទាំងពីរមិនអាចលើកចេញពីគ្នាបានទេ