Connect with us

សន្តិសុខសង្គម

សមត្ថកិច្ចក្រុងស្វាយរៀង សហការជាមួយកងរាជអាវុធហត្ថ បង្ក្រាបបុរសជាប្តីដែលប្រើហិង្សាលើប្រពន្ធ ព្រោះប្រច័ណ្ឌ

បានផុស

នៅ

កម្លាំងអធិការដ្ឋាននគរបាលក្រុងស្វាយរៀង សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្ត បានចុះអន្តរាគមន៍ និងឃាត់ខ្លួនបុរសជាប្តីម្នាក់ ករណីប្រើអំពើហិង្សាក្នុងគ្រួសារយ៉ាងធ្ងន់ធ្ងរ និងបានយកកាំបិតភ្ជង់កប្រពន្ធ រួចតដៃជាមួយសមត្ថកិច្ច កាលពីវេលាម៉ោង ២:៣០ នាទីរសៀល ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ នៅត្រង់ចំណុចតូបលក់ដូរ ជាប់មាត់ទន្លេវ៉ៃគោ ស្ថិតក្នុងភូមិស្រះវង់ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យឈ្មោះ ហិន រិទ្ធី អាយុ ៤១ឆ្នាំ មុខរបរលក់ដូរ មានស្រុកកំណើតនៅខេត្តព្រៃវែង និងបច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ក្នុងភូមិពោធិតាហោ សង្កាត់ពោធិតាហោ ក្រុងស្វាយរៀង។ ជនសង្ស័យបានធ្វើសកម្មភាពរករឿងឈ្លោះ និងចោទប្រកាន់ប្រពន្ធឈ្មោះ ឃ្លោក សំអន់ អាយុ ៣៦ឆ្នាំ ថាមានសង្សារលួចលាក់។

នៅក្នុងជម្លោះនោះ ជនសង្ស័យបានដាល់ប្រពន្ធចំនួន ២ដៃ ត្រូវចំថ្ពាល់បណ្តាលឱ្យដួលទៅលើដី ជាំក្រហម និងហើមទាំងសងខាង ព្រមទាំងបានយកកាំបិតចិតបន្លែមកភ្ជង់កប្រពន្ធ និងស្រែកគំរាមថា «បើអ្នកណាហ៊ានចូលទៅក្បែរ ខ្លួននឹងចាក់សម្លាប់ប្រពន្ធ»។

ភ្លាមៗនោះ ក្រោមការដឹកនាំរបស់ លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង កម្លាំងសមត្ថកិច្ចចម្រុះ បានចុះទៅដល់ទីតាំងកើតហេតុ ដើម្បីធ្វើការអន្តរាគមន៍។ ក្នុងខណៈពេលសមត្ថកិច្ចចូលទៅឃាត់ ជនសង្ស័យបានព្យាយាមយកកាំបិតចាក់ប្រពន្ធចំនួន ២កាំបិតបន្ថែមទៀត ប៉ុន្តែសំណាងល្អមិនបណ្តាលឱ្យរងរបួសឡើយ ដោយសារសមត្ថកិច្ចជួយអន្តរាគមន៍ទាន់ពេលវេលា។ បន្ទាប់មក ជនសង្ស័យបានតដៃជាមួយសមត្ថកិច្ច ប៉ុន្តែត្រូវកម្លាំងជំនាញបង្ក្រាប និងឃាត់ខ្លួនបានសម្រេច រួមជាមួយវត្ថុតាងកាំបិតចិតបន្លែចំនួន ១ដើម។

សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុដែលឈានដល់អំពើហិង្សានេះ គឺបណ្តាលមកពី «ភ្លើងប្រច័ណ្ឌ»។

បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងសមត្ថកិច្ចកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម