ព័ត៌មានអន្ដរជាតិ
លោក ត្រាំ ថា អ៊ីរ៉ង់ចាប់ផ្តើមម៉ឺងម៉ាត់ក្នុងការចរចា ខណៈអាមេរិក កំពុងពិភាក្សាគម្រោងវាយប្រហារធំ
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានថ្លែងកាលពីថ្ងៃ ទី២៤ ខែកក្កដា ថា លោកមិនទាន់បានសម្រេចចិត្តថា តើត្រូវបើកការវាយប្រហារទ្រង់ទ្រាយធំលើអ៊ីរ៉ង់នៅឡើយទេ ខណៈដែលទីក្រុងតេហេរ៉ង់នៅពេលនេះកំពុងបង្ហាញជំហរ «ម៉ឺងម៉ាត់ខ្លាំង» នៅក្នុងការចរចាជាមួយទីក្រុងវ៉ាស៊ីនតោន។

យោងតាមការចេញផ្សាយពី Reuters, លោក ត្រាំ បានប្រាប់ក្រុមអ្នកកាសែតនៅក្នុងការិយាល័យ Oval Office នៅពេលត្រូវបានសួរថា តើលោកបានធ្វើការសម្រេចចិត្តហើយឬនៅ បន្ទាប់ពីមានសេចក្តីរាយការណ៍ថា លោកកំពុងជួបពិភាក្សាជាមួយក្រុមប្រឹក្សាដើម្បីពិភាក្សាអំពីប្រតិបត្តិការទ្រង់ទ្រាយធំមួយ ដោយលោកឆ្លើយតបថា «ទេ ខ្ញុំមិនទាន់បានសម្រេចចិត្តទេ»។
លោកបានបន្ថែមថា «មើលចុះ យើងកំពុងជជែកពិភាក្សាជាមួយពួកគេនៅពេលនេះ។ ខ្ញុំគិតថាពួកគេកំពុងកាន់តែមានភាពម៉ឺងម៉ាត់ឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារតែមូលហេតុដែលមើលឃើញច្បាស់ស្តែង»។
មិនតែប៉ុណ្ណោះ លោក ត្រាំ ខ្លួនឯងបានកត់សម្គាល់ឃើញថា ភាគីអ៊ីរ៉ង់ចាប់ផ្តើមបង្ហាញឥរិយាបថម៉ឺងម៉ាត់និងហ្មត់ចត់ខ្លាំង ក្នុងការជជែកពិភាក្សាជាមួយវ៉ាស៊ីនតោន ដែលខុសពីពេលមុនៗដែលអ៊ីរ៉ង់តែងតែប្រើពាក្យសម្តីឌឺដង ឬគំរាមកំហែងត្រឡប់មកវិញ។ គិតត្រឹមពេលនេះ ប្រធានាធិបតីអាមេរិករក្សាជំហរ មិនទាន់បញ្ជាឲ្យបើកការវាយប្រហារធំនៅឡើយទេ ដើម្បីទុកឱកាសឲ្យផ្លូវការទូតដំណើរការ។
គួរបញ្ចាក់ដែរថា យោធាអាមេរិកទើបតែបានបញ្ចប់ការបើកប្រតិបត្តិការទម្លាក់គ្រាប់បែកតាមអាកាស ១៣យប់ជាប់ៗគ្នា ទៅលើហេដ្ឋារចនាសម្ព័ន្ធយោធា និងប្រព័ន្ធមីស៊ីលរបស់អ៊ីរ៉ង់។ ការវាយប្រហារឥតស្រាកស្រាន្តពីអាមេរិក និងការឡោមព័ទ្ធសេដ្ឋកិច្ច បានធ្វើឲ្យមេដឹកនាំអ៊ីរ៉ង់ដឹងខ្លួនថា ពួកគេមិនអាចទប់ទល់នឹងសមត្ថភាពយោធារបស់សម្ព័ន្ធមិត្តអូសបន្លាយពេលវែងទៀតបានទេ៕
អត្ថបទ ៖ សាង ស្រីល័ក្ខ
ក្រុមហេសបូឡា ឌឺដងឲ្យប្រធានាធិបតីលីបង់ ថា ទៅជួបអាមេរិក ប្រៀបដូចការចុះញ៉មនឹងបរទេស
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៦ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


