កីឡា
គ្រូ Koji និង គឹមហ៊ុយ លើកឡើងដូចគ្នា ថា បាត់កីឡាករសំខាន់មួយចំនួន មិនជាបញ្ហាទេសម្រាប់ក្រុម
គ្រូបង្វឹករបស់ក្រុមជម្រើសជាតិ កម្ពុជា លោក Koji Gyotoku និងអ្នកចាំទី ហ៊ុល គឹមហ៊ុយ បានលើកឡើងដូចគ្នា មុនជួបក្រុមជម្រើសជាតិ សិង្ហបុរី នៅទឹកដីរបស់ខ្លួនវេលាម៉ោង ៧ យប់នេះ ពីការអវត្តមានកីឡាករសំខាន់ៗមួយចំនួនធំនៅក្នុងក្រុម ប៉ុន្តែតាមការលើកឡើងរបស់អ្នកទាំង ២ គឺចំណុចនេះ នឹងមិនក្លាយជាបញ្ហាចោទសម្រាប់ក្រុមគោព្រៃនោះទេ។

ក្រុមជម្រើសជាតិ កម្ពុជា បានអវត្តមានកីឡាករសំខាន់ៗជាច្រើន ដូចជា Takaki Ose, សារ៉េត គ្រីយ៉ា, ញាន សូស៊ីដាន់, វីរះ ដារ៉ា, សឿយ វិសាល, ស រតនា, អ៊ុក សុវណ្ណ និង Andres Nieto ជាដើម។ កត្តានៃការអវត្តមានកីឡាករទាំងនោះ គឺត្រូវបានគេទម្លាយ ថា មកពីក្លិបមិនអនុញ្ញាតឱ្យមកចូលរួម ដោយសារតែពេលវេលាប្រកួត ចំពេលក្លិបនីមួយៗកំពុងមមាញឹកក្នុងការត្រៀមខ្លួនសម្រាប់រដូវកាលថ្មី។

ទោះបីជាយ៉ាងណា គ្រូបង្គោលលោក Koji បានលើកឡើងត្រង់ៗ ថា ចំណុចនេះមិនសូវជាបញ្ហាសម្រាប់លោកនោះទេ ដោយលោកមានកីឡាករប៉ុន្មាន នឹងប្រើប៉ុណ្ណឹងឱ្យអស់ពីសមត្ថភាព។ គ្រូបង្គោលសញ្ជាតិ ជប៉ុន បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ថា៖ «ដូចយើងដឹងហើយ គឺមានកីឡាករមួយចំនួន ដែលមិនបានមកចូលរួមជាមួយក្រុម។ សម្រាប់ខ្ញុំមិនសូវជាបញ្ហាសម្រាប់ក្រុមទេ។ យើងមានកីឡាករមកចូលរួមប៉ុន្មាន នឹងព្យាយាមហាត់ប៉ុណ្ណឹង ហើយលេងឱ្យអស់ពីសមត្ថភាពនូវចំនួនកីឡាករដែលមាន»។
ចំណែកហ៊ុល គឹមហ៊ុយវិញបានលើកឡើងស្រដៀងគ្នាដូចនេះដែរ ថា៖ «សម្រាប់ក្រុមយើងរៀបចំបានល្អ។ ដូចដែលយើងបានដឹងអ៊ីចឹង គឺយើងមិនចង់និយាយពីអ្វីដែលយើងមិនមានទេ។ យើងនឹងនិយាយអំពីអ្វី ដែលយើងមាន។ យើងមានប៉ុណ្ណា យើងនឹងរៀបចំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព»។

គួរបញ្ជាក់ជាថ្មី ថា ក្រុមជម្រើសជាតិ កម្ពុជា នឹងបើកទ្វាពហុកីឡដ្ឋានជាតិមរតកតេជោ ទទួលស្វាគមន៍ក្រុម សិង្ហបុរី នាវេលាម៉ោង ៧ ល្ងាចថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ ២០២៦ នេះ ដែលជាជំនួបបើកឆាកក្នុងពូល A នៃពានរង្វាន់ ASEAN Championship 2026៕
អត្ថបទ៖ សេម កុសល
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
សន្តិសុខសង្គម១ ថ្ងៃ agoកាប់សម្លាប់ប្រពន្ធនៅខេត្តកំពង់ស្ពឺ រួចជិះម៉ូតូគេចខ្លួនទៅស្រុកកំណើតដល់ពាក់កណ្ដាលផ្លូវជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ភ្លាមៗ


