កីឡា
វីរៈកងទ័ព គង់ សំបូរ នឹងមានឱកាសឡើងកម្មវិធីធំ Kick Boxing ចុងឆ្នាំនេះដោយមានការជ្រោមជ្រែងពីលោក ហេង សុឃន
បន្ទាប់ពីឃើញការបង្ហោះរបស់វីរៈកងទ័ព គង់ សំបូរ អំពីការដែលមិនសូវមានឱកាសឡើងប្រកួតតាមសង្វៀនកន្លងមកនេះលោក ហេង សុឃន ប្រធានសហព័ន្ធប្រដាល់ឃីកបុកស៊ីង (Kick Boxing) បានជួបជួយរូបគេ និងប្រកាសផ្ដល់ឱកាសឡើងកម្មវិធីធំនៅចុងឆ្នាំនេះ។

លោក ហេង សុឃន
នេះបើតាមការលើកឡើងលើហ្វេសបុកផេកលោក ហេង សុឃន ជាមួយកីឡាករ គង់ សំបូរ និង គង់ ហូវ បានបញ្ជាក់ថា ដោយមើលឃើញពីទុក្ខលំបាក និងភាពខ្វះខាតជីវភាពរស់នៅប្រចាំថ្ងៃស្របពេលមិនសូវបានឡើងប្រកួតនាពេលកន្លងមកចាប់ពីពេលនេះទៅលោកនឹងជួយសម្រួលដល់ការឡើងប្រកួត។
ក្នុងនាមប្រធានសហព័ន្ធឃីកប៊ុកស៊ីង និងដៃគូសហការជាមួយ Khmer Beverages នឹងផ្ដល់ឱកាសឲ្យអ្នកទាំងពីរបានឡើងប្រកួតទៅតាមពេលវេលាជាក់ស្ដែងនៃការស្នើសុំរបស់សាម៉ីកីឡាករផ្ទាល់។ លោកបន្ថែមទៀតថាប្រសិនបើចង់ប្រកួតពីរសប្ដាហ៍ម្ដងក៏បានផងដែរព្រោះខាងកម្មវិធីរបស់ Khmer Beverages គឺមានច្រើន។

កីឡាករ គង់ សំបូរ
យ៉ាងណាលោក ហេង សុឃន បញ្ជាក់ដែរថា កីឡាករខ្លួនឯងក៏ត្រូវហ្វឹកហាត់ពង្រឹងសមត្ថភាពឲ្យបានល្អផងដែរមិនថាការមកហ្វឹកហាត់ក្នុងក្លឹប ឬនៅឯបន្ទាយនោះទេ។ ក្រៅពីការឡើងប្រកួតប្រចាំខែហើយនោះសហព័ន្ធឃីកបុកស៊ីងនឹងផ្ដល់ឱកាសដល់អ្នកទាំងពីរបានឡើងប្រកួតក្នុងកម្មវិធីជ្រើសរើសជើងឯកអាស៊ី ដែលកម្ពុជាជាម្ចាស់ផ្ទះនៅខែធ្នូ ឆ្នាំ២០២៦ នេះទៀតផង។

គង់ សំបូរ និង គង់ ហូវ
បញ្ជាក់ដែរថា កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ នេះវីរៈកងទ័ព គង់ សំបូរ បានបង្ហោះសារនៅលើហ្វេសបុករបស់ខ្លួនអំពីការអន់ចិត្តដែលខាងប្រដាល់គុនខ្មែរមិនសូវឲ្យតម្លៃដូចជាការចាប់គូបានឡើងប្រកួតនោះឡើយ។ រូបគេថាប្រហែលឈប់ពីគុនខ្មែរហើយប្រសិនបើចាប់គូមិនបានទៀតនោះ។ គង់ សំបូរ និង គង់ ហូវ ជាកីឡាករប្រដាល់គុនខ្មែរផង និងជាវីរៈកងទ័ពផង និងបានឈរជើងការពារទឹកដីនៅសមរភូមិផ្ទាល់ផងដែរអំឡុងការឈ្លានពានពីសំណាក់សៀមកន្លងទៅនេះ៕

កីឡាករ គង់ សំបូរ
អត្ថបទដោយ៖ នួន ស៊ីណា
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៥ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ


