Connect with us

កីឡា

កីឡាករ​ គង់ម៉ូណា​ មិថុរ៉ា​ និង​ប្អូន​ស្រី​ ដណ្ដើម​មេដាយ​ជឺជីតស៊ូ​បាន​ ៤គ្រឿង​ជូន​អង្គភាព​កីឡា​ក្រសួង​មហាផ្ទៃ​

បានផុស

នៅ

កីឡាករ​ឆ្នើម​ គង់​ ម៉ូណា មិថុរ៉ា​ និង​ប្អូន​ស្រី​ បាន​ដណ្ដើម​មុខមាត់​ និង​មេដាយ​ជូន​ប្រទេស​កម្ពុជា​ អង្គភាព​កីឡាក្រសួង​មហាផ្ទៃ​ បាន​មេដាយ​សរុប​ ៤គ្រឿង​ពី​ព្រឹត្តិការណ៍​កីឡា​ជើងឯក​អាស៊ី លើក​ទី១០​ នៅ​ឯ​ប្រទេស​ម៉ុងហ្គោលី។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិដ្ឋភាព​មកដល់

នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ហ្វេសបុក​ផេក​ ក្រុម​ប្រឹក្សាកីឡា​ក្រសួង​មហាផ្ទៃ​ បាន​ចាត់​លោក​វរសេនីយ៍ទោ ​នង ​គ្រឹស្នា​ អនុប្រធានអង្គភាព​ និង​ជា​ប្រតិភូ ​កីឡាជឺជីតស៊ូ ​នៃសមាគមកីឡាជឺជីតស៊ូទៅ​ទទួល​ដំណើរ​វិល​ត្រឡប់​ពី​របស់​ក្រុម​កីឡាករ-កីឡាការិនី​ ក្រសួងមហាផ្ទៃពីការប្រកួតជឺជីតស៊ូជើងឯកទ្វីបអាស៊ី លើកទី១០ នៅទីក្រុង អាល់ម៉ាទី ប្រទេសកាហ្សាក់ស្ថាន។

កីឡាករ គង់ម៉ូណា​ មិថុរ៉ា

កីឡាករ​ គង់ម៉ូណា​ មិថុនា​ ជា​ជើង​ខ្លាំង​មួយ​រូប​ដែល​មាន​សមត្ថភាព​លេចធ្លោ​ និង​អាច​លេង​បាន​ច្រើន​ប្រភេទ​កីឡា​ទៀត​ផង​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។​ ការ​ប្រកួត​កម្រិត​អាស៊ី​នេះ​រូប​គេ​ និង​កីឡាការិនី​ គង់ម៉ូណា​ ជេស៊ីកា​ ពិត​ជា​បង្ហាញ​សមត្ថភាព​ល្អ​ និង​ខំប្រឹង​ដោយ​អស់​លទ្ធភាព​រហូត​ដណ្ដើម​មេដាយ​បាន​ដូច​ខាង​ក្រោម៖

កីឡាករ គង់ម៉ូណា មិថុរ៉ា

– មេដាយប្រាក់ វិញ្ញាសា Adult Ju jitsu Duo Men & Mixed

– មេដាយសំរិទ្ធ វិញ្ញាសា Adult Ju jitsu Duo Open

កីឡាការិនីគង់ម៉ូណា ជេស៊ីកា

-មេដាយប្រាក់ វិញ្ញាសា Adult Ju jitsu Duo Open

-មេដាយប្រាក់ វិញ្ញាសា Adult Ju jitsu Show Women

បញ្ជាក់​ដែរ​ថា​ ក្រុម​សហព័ន្ធ​កីឡា​ជឺជីតស៊ូ​ជម្រើស​ជាតិ​ជាតិ​កម្ពុជា​បាន​ចូលរួម​ការ​ប្រកួត​ជើងឯក​អាស៊ី​ លើក​ទី១០​ នៅ​ឯទីក្រុង​អាល់ម៉ាទី ប្រទេសកាហ្សាក់ស្ថាន​ កាល​ពី​ថ្ងៃ​ទី១៣​ ដល់​ ១៩​ ខែ​កក្កដា​ ឆ្នាំ​២០២៦។​ កម្ពុជា​ឈ្នះ​មេដាយ​សរុប​ ៨គ្រឿង​ មាស២​ ប្រាក់៣​ សំរឹទ្ធ​៣។​ ក្រុម​ជម្រើសជាតិ​កម្ពុជា​បាន​វិលត្រឡប់​មក​មាតុភូមិ​វិញ​ហើយ៕​

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម