កីឡា
Messi និង Ronaldo បានបន្សល់ទុកកំណត់ត្រាធំ ៤ ដែលពិបាករកអ្នកមកបំបែក មុនលាពី World Cup
ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិ អាហ្សង់ទីន កីឡាករ Lionel Messi និងខ្សែប្រយុទ្ធជម្រើសជាតិ ព័រទុយហ្គាល់ កីឡាករ Cristiano Ronaldo បានសាងនូវកំណត់ត្រាពិសេស ៤ ប្រចាំប្រវត្តិសាស្ត្រ World Cup ដែលធ្វើឱ្យកីឡាករផ្សេងពិបាកបំបែកបាន។

World Cup 2026 ទំនងជានឹងក្លាយជាព្រឹត្តិការណ៍ World Cup លើកចុងក្រោយហើយ សម្រាប់វីរបុរសទាំង ២ បង្ហាញខ្លួន បន្ទាប់ពីពួកគេសុទ្ធតែមានវ័យជ្រែខ្លាំងទៅហើយ។ ទន្ទឹមនឹងនេះ Ronaldo បានប្រកាសរួចហើយ ថា World Cup 2026 ជាការបង្ហាញខ្លួនលើកចុងក្រោយរបស់គាត់នៅ World Cup។
ចំណែក Messi វិញ បានទម្លាយប្រាប់មិត្តរួមក្រុម បន្ទាប់ពីការប្រកួតទល់នឹងក្រុមជម្រើសជាតិ អេស្ប៉ាញ ថា ការប្រកួតទល់នឹងក្រុមជម្រើសជាតិ អេស្ប៉ាញ ជាការប្រកួតលើកចុងក្រោយរបស់គាត់ជាមួយនឹងក្រុមជម្រើសជាតិ អាហ្សង់ទីន។
មុនវីរបុរសទាំង ២ លាពី World Cup ដែលជាព្រឹត្តិការណ៍ធំបំផុតក្នុងពិភពលោកនេះ គឺបានកសាង និងបំបែកកំណត់ត្រាធំៗជាច្រើន ប៉ុន្តែមានកំណត់ត្រា ៤ ត្រូវបានគេមើលឃើញ ថា អាចនឹងពិបាករកអ្នកមកបែកណាស់នាពេលអនាគត។
Leo Messi មានកំណត់ត្រាពិសេស ២។ កំណត់ត្រាទី ១ គឺអតីតខ្សែប្រយុទ្ធ Barcelona បានក្លាយជាកីឡាករ ដែលបង្ហាញខ្លួនច្រើនប្រកួតជាងគេនៅព្រឹត្តិការណ៍ World Cup ពោលគឺចំនួន ៣៣ ប្រកួត។ កំណត់ត្រានេះ ធានា ថា នឹងមិនងាយមានអ្នកបំបែកទេ ដោយសារទាល់តែមានកីឡាករអាចបង្ហាញខ្លួនបានដល់ ៦ ព្រឹត្តិការណ៍ផ្សេងគ្នា ហើយអាចលេងបានដល់វគ្គជ្រៅៗគ្រប់លើក។

កំណត់ត្រាទី ២ គឺ ម្ចាស់ពាន World Cup 2022 បានក្លាយជាកីឡាករវ័យចំណាស់ជាងគេបំផុត ដែលរកបានគ្រាប់បាល់ ៣ គ្រាប់ (hat-trick) នៅក្នុងព្រឹត្តិការណ៍ World Cup។ Messi រកបាន hat-trick នៅ World Cup 2026 នៅពេលការប្រកួត អាហ្សង់ទីន ឈ្នះ អាល់ហ្ស៊េរី ៣-០ ដែលពេលនោះមានវ័យ ៣៨ ឆ្នាំ និង ៣៥៧ ថ្ងៃ។ កំណត់ត្រានេះ ទំនងជានឹងពិបាករកអ្នកមកបំបែកខ្លាំង ដោយសារមិនងាយមានកីឡាករណា អាចលេងដល់អាយុ ៣៨ ឆ្នាំ ហើយរកបានគ្រាប់បាល់ ៣ គ្រាប់បែបនេះទេ។
ងាកទៅមើល Ronaldo វិញ ក៏មានកំណត់ត្រា ២ ដែលពិបាករកអ្នកមកបំបែកផងដែរ។ ទី ១ ខ្សែប្រយុទ្ធរបស់ Al-Nassr បានក្លាយជាកីឡាករចាស់ជាងគេបង្អស់ ដែលរកបានគ្រាប់បាល់បាននៅវគ្គចាញ់ធ្លាក់ក្នុងព្រឹត្តិការណ៍ World Cup ពោលគឺក្នុងវ័យ ៤១ ឆ្នាំ និង ១៤៧ ថ្ងៃ។ កំណត់ត្រានេះ Ronaldo ធ្វើបាន នៅពេល ព័រទុយហ្គាល់ ឈ្នះ ក្រូអាត ២-១ ក្នុងវគ្គ ៣២ ក្រុម World Cup 2026។ ជឿជាក់ ថា កំណត់ត្រានេះ ពិតជាពិបាករកអ្នកមកបំបែកណាស់ ព្រោះក្នុងប្រវត្តិសាស្ត្រ World Cup កន្លងមក មិនងាយមានកីឡាករវ័យជាង ៤០ ឆ្នាំណា បានលេងនៅ World Cup ជាខ្សែប្រយុទ្ធដូច Ronaldo ឡើយ។

ចំណែកកំណត់ត្រាទី ២ គឺ Ronaldo បានក្លាយជាកីឡាករដំបូងគេបង្អស់ ដែលរកបានគ្រាប់បាល់នៅ World Cup បាន ៦ ព្រឹត្តិការណ៍ផ្សេងគ្នា។ អតីតខ្សែប្រយុទ្ធ Real Madrid បានបង្ហាញខ្លួននៅ World Cup បាន ៦ លើកផ្សេងគ្នា ពោលគឺនៅឆ្នាំ ២០០៦ ២០១០ ២០១៤ ២០១៨ ២០២២ និង ២០២៦។ ហេតុផល ដែលពិបាករកអ្នកមកបំបែកបាន គឺមិនខុសពីខាងលើនោះទេ ដោយនៅក្នុងប្រវត្តិសាស្ត្រ World Cup មិនមានកីឡាករច្រើនទេ ដែលអាចលេងនៅ World Cup បានដល់ ៦ លើកផ្សេងគ្នាបែបនេះ៕
អត្ថបទ៖ សេម កុសល
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៦ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


