ថ្លែងប្រាប់អ្នកសារព័ត៌មាននៅសេតវិមានកាលពីថ្ងៃចន្ទទី២០ខែតុលាឆ្នាំ២០២៥ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបញ្ជាក់យ៉ាងច្បាស់ថា...
របាយការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលពីការិយាល័យព័ត៌មានរដ្ឋាភិបាលហ្គាហ្សាបង្ហាញថា ពលរដ្ឋប៉ាឡេស្ទីនយ៉ាងតិច៩៧នាក់ ត្រូវអ៊ីស្រាអែលសម្លាប់...
ទោះមានកិច្ចព្រមព្រៀងសន្តិភាពក៏ដោយ ប៉ុន្តែអ៊ីស្រាអែល នៅតែបើកការវាយប្រហារក្នុងតំបន់ហ្គាហ្សា ដោយអះអាងថា កំណត់គោលដៅលើទីតាំង...
ដ្បិតតែមានកិច្ចព្រមព្រៀងរួចហើយក៏ពិតមែន ប៉ុន្តែនៅតែមានភាពរកាំរកូសគ្នាមួយចំនួន ដោយក្រុមហាម៉ាស បានពន្យារពេលប្រគល់សពចំណាប់ខ្មាំងចំនួន៤នាក់...
ទីក្រុងមូស្គូកំពុងក្តៅស្លឹកត្រចៀករឿងអាមេរិកចង់បញ្ជូនមីស៊ីលរយៈចម្ងាយឆ្ងាយ Tomahawk ឲ្យអ៊ុយក្រែន ដោយពេលនេះ អនុប្រធានក្រុមប្រឹក្សាសន្តិសុខជាតិ...
ជាការដាក់សម្ពាធខ្លាំងៗលើរុស្ស៊ី ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ព្រមានថា លោកនឹងបញ្ជូនមីស៊ីល Tomahawks ទៅឲ្យអ៊ុយក្រែន...
ទឹកមុខរីករាយជាមួយស្នាមញញឹមពោរពេញដោយក្តីសង្ឃឹម! ពលរដ្ឋប៉ាឡេស្ទីនរាប់ម៉ឺននាក់ បានចាប់ផ្តើមវិលត្រឡប់ទៅលំនៅដ្ឋានរបស់ពួកគេវិញនៅភាគខាងជើងតំបន់ហ្គាហ្សា បន្ទាប់ពីទទួលបានសន្តិភាព។ ស្នូរគ្រាប់កាំភ្លើងលែងឮផ្ទុះទៀតហើយក្រោយបទឈប់បាញ់ចូលជាធរមាននៅថ្ងៃសៅរ៍ទី១១ខែតុលាឆ្នាំ២០២៥ បន្ទាប់ពីអ៊ីស្រាអែលនិងក្រុមហាម៉ាស ឯកភាពលើផែនការសន្តិភាពរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។ ទន្ទឹមនោះ យោធាអ៊ីស្រាអែលប្រកាសថា ពួកគេបញ្ចប់ការដកទ័ពដំណាក់កាលទីមួយ ចេញពីតំបន់ហ្គាហ្សារួចរាល់ហើយ ប៉ុន្តែនៅមានផ្នែកខ្លះស្ថិតក្រោមការគ្រប់គ្រងនៅឡើយ ខណៈក្រុមហាម៉ាសមានពេលដល់ថ្ងៃចន្ទ ដើម្បីដោះលែងចំណាប់ខ្មាំងទាំងអស់ ជាថ្នូរនឹងការដោះលែងអ្នកទោសប៉ាឡេស្ទីនជាប់គុកមួយជីវិតចំនួន២៥០នាក់។ មុននេះដែរ ទីក្រុងវ៉ាស៊ីនតោនបញ្ជាក់ថា ទាហានអាមេរិករហូតដល់២០០នាក់ ដែលឈរជើងស្រាប់នៅមជ្ឈិមបូព៌ា នឹងត្រូវចល័តទៅប្រទេសអ៊ីស្រាអែល ដើម្បីជួយតាមដានបទឈប់បាញ់នៅតំបន់ហ្គាហ្សា។ យោធាអាមេរិក នឹងបង្កើតក្រុមការងារចម្រុះជាតិសាសន៍នៅក្នុងប្រទេសអ៊ីស្រាអែល ឬត្រូវបានគេស្គាល់ថា «មជ្ឈមណ្ឌលសម្របសម្រួលស៊ីវិលនិងយោធា» ដែលទំនងជាមានទាំងកងទ័ពមកពីប្រទេសអេហ្ស៊ីប កាតា តួកគី និងអារ៉ាប់រួមផងដែរ ដើម្បីធានាសភាពការណ៍៕ អត្ថបទ៖ សុខ សុវណ្ណ ចុចអាន៖ អាមេរិកនឹងដាក់ពង្រាយទ័ព២០០នាក់ សម្រាប់ជួយពិនិត្យបទឈប់បាញ់នៅតំបន់ហ្គាហ្សា