ព័ត៌មានអន្ដរជាតិ
ត្រាំ បញ្ជាក់យ៉ាងច្បាស់ថា អ៊ុយក្រែន មិនអាចឈ្នះសង្គ្រាមរុស្ស៊ីទេ
ថ្លែងប្រាប់អ្នកសារព័ត៌មាននៅសេតវិមានកាលពីថ្ងៃចន្ទទី២០ខែតុលាឆ្នាំ២០២៥ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបញ្ជាក់យ៉ាងច្បាស់ថា អ៊ុយក្រែន នឹងមិនអាចឈ្នះសង្គ្រាមលើរុស្ស៊ីបានឡើយ។

សារព័ត៌មាន RT បានដកស្រង់សម្តីមេដឹកនាំអាមេរិកវ័យ៧៩ឆ្នាំរូបនេះដែលនិយាយថា អ៊ុយក្រែននៅតែមានលទ្ធភាពឈ្នះសង្គ្រាមលើរុស្ស៊ី ប៉ុន្តែលោកមិនគិតថា អ៊ុយក្រែនអាចឈ្នះបាននោះទេ។
ការលើកឡើងរបស់លោកត្រាំនេះ គឺផ្ទុយពីការអះអាងកាលពីខែមុន ដែលថា អ៊ុយក្រែន អាចយកមកវិញទាំងអស់នូវទឹកដីដែលធ្លាក់ទៅដៃរុស្ស៊ី ក្នុងសង្គ្រាមរយៈពេលជាង៣ឆ្នាំមកនេះ។
ការអះអាងនេះកើតឡើងបន្ទាប់ពីសារព័ត៌មាន Financial Times ទម្លាយរបាយការណ៍ថា ក្រៅពីជំនួបផ្លូវការរវាងលោកត្រាំ និងមេដឹកនាំអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី នៅសេតវិមានកាលពីថ្ងៃសុក្រសប្ដាហ៍មុន ក៏មានកិច្ចពិភាក្សាបិទទ្វារដ៏ក្ដៅគគុកទៀតមួយផងដែររវាងមេដឹកនាំទាំងពីរ ដោយក្នុងនោះលោកត្រាំបានជំរុញឲ្យលោកហ្សេលេនស្គីទទួលលក្ខខណ្ឌបញ្ចប់សង្គ្រាមរបស់រុស្ស៊ី បើមិនដូច្នោះទេអ៊ុយក្រែននឹងត្រូវរុស្ស៊ីកម្ទេចចោលតែម្ដង។

Financial Times ចុះផ្សាយកាលពីថ្ងៃអាទិត្យទី១៩ខែតុលាថា ប្រភពជាច្រើនដែលដឹងពីកិច្ចប្រជុំ បានលើកឡើងថា លោកត្រាំបានព្រមានលោកហ្សេលេនស្គីឲ្យធ្វើកិច្ចព្រមព្រៀង ឬប្រថុយនឹងការបំផ្លិចបំផ្លាញពីប្រទេសរុស្ស៊ី។
លោកត្រាំបានប្រាប់មេដឹកនាំអ៊ុយក្រែនថា ទីក្រុងកៀវកំពុងចាញ់សង្គ្រាមហើយ «ប្រសិនបើ [មេដឹកនាំរុស្ស៊ី] ចង់បានវា គាត់នឹងបំផ្លាញអ្នក»។ កាន់តែភ្ញាក់ផ្អើលជាងនេះ ប្រភពបានឲ្យដឹងទៀតថា លោកត្រាំបានគ្រវែងចោលផែនទីសមរភូមិរបស់អ៊ុយក្រែន ហើយប្រាប់លោកហ្សេលេនស្គីថា លោកពិតជាធុញទ្រាន់នឹងមើលឃើញផែនទីទាំងនោះណាស់។
ការប្រឈមមុខដាក់គ្នានេះ បានធ្វើឡើងក្រោយមានការហៅទូរសព្ទរវាងលោកត្រាំ និងប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀរ ពូទីន ក្នុងអំឡុងពេលដែលមេដឹកនាំរុស្ស៊ីត្រូវបានគេរាយការណ៍ថាបានស្នើឲ្យអ៊ុយក្រែនបោះបង់ចោលតំបន់ Donbas ទាំងមូលជាថ្នូរនឹងការរក្សា«ផ្នែកតូចមួយចំនួន» នៃតំបន់ Kherson និង Zaporizhzhia៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លោកត្រាំជំរុញឲ្យហ្សេលេនស្គីទទួលយកលក្ខខណ្ឌរបស់ពូទីន បើមិនដូច្នេះនឹងត្រូវរុស្ស៊ីកម្ទេច
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


