កីឡាករចាស់វស្សាក្នុងវិស័យបាល់ទាត់ សួន ចាន់ណារ៉ូ គេឃើញកំពុងតែបង្រៀនសិស្សប្អូនៗដែលជាដៃប៉ះសេឲ្យមានសមត្ថភាពរីកចម្រើនអាចឈានជាកីឡាករល្អលំដាប់កំពូលមួយរូបនៅថ្ងៃអនាគត។
កីឡាករចាស់វស្សា និងពោរពេញដោយបទពិសោធក្នុងវិស័យបាល់ទះ សួន ចាន់ណារ៉ូ ចូលហ្វឹកហាត់វិញមិនទាន់បានប៉ុន្មានផងមើលឃើញពីចំណុចខ្វះខាតរបស់ស្មាត និងកំពុងកែតម្រូវលើការលេងរបស់ពួកគេឡើងវិញ។
បន្ទាប់ពីចូលជំរំហ្វឹកហាត់ជាមួយក្រុមបាល់ទះវិសាខាវិញបានប៉ុន្មានថ្ងៃនេះ សួន ចាន់ណារ៉ូ ថាដំបូងៗនេះគឺឈឺខ្លួនដោយសារឈប់ពីការហ្វឹកហាត់បែបស្ដង់ដារប្រហែលមួយឆ្នាំហើយ ប៉ុន្តែនឹងបន្តខំប្រឹង។
ស្មាត់ស្ដាំរបស់វិសាខា សឿន ហេង ចាត់ទុកអ្នកប៉ះស័រ សួន ចាន់ណារ៉ូ ដូចជាសម្លរម្ជូរគ្រឿងអីចឹងគឺលេងយល់ចិត្តគ្នា និងការដឹកនាំក្រុមនៅពេលប្រកួតតែម្ដង។
លោក អាំង សិរីពិសិដ្ឋ ថាការវិលត្រឡប់របស់មកវិញរបស់ សួន ចាន់ណារ៉ូ ក៏មិនទាន់ប្រាកដថាអាចលេងនៅស៊ីហ្គេម ចុងឆ្នាំនេះនោះទេរង់ចាំមើលការហ្វឹកហាត់ល្អដល់កម្រិតណាសិន។
កីឡាករឆ្នើម សួន ចាន់ណារ៉ូ សុំចិត្តអ្នកគាំទ្រកុំជេរខ្លួនអីពេលប្រកួតចាញ់-ឈ្នះ យ៉ាងណានោះ ព្រោះឈប់ពីជម្រើសជាតិ ឬហ្វឹកហាត់ជាមួយក្រុមយូរដែរហើយ ដូច្នេះមានតែខំប្រឹងហ្វឹកហាត់ឡើងវិញប៉ុណ្ណោះ។
សួន ចាន់ណារ៉ូ បានធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍យ៉ាងខ្លាំងពីអាជីពបាល់ទះរបស់ខ្លួនក្នុងមួយរយៈពេលចុងក្រោយនេះ