ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ូធីយេម៉ែន បាញ់ទម្លាក់ដ្រូនប្រយុទ្ធ តម្លៃរាប់សិបលានដុល្លារ របស់អារ៉ាប៊ីសាអូឌីត
ក្រុមសកម្មប្រយុទ្ធហ៊ូធី បានបាញ់ទម្លាក់យន្តហោះដ្រូនប្រយុទ្ធប្រភេទ Bayraktar Akinci មួយគ្រឿងរបស់ប្រទេសអារ៉ាប៊ីសាអូឌីត ដែលមានតម្លៃចន្លោះពី ៣០លាន ដល់ ៥០លានដុល្លារអាមេរិក នៅលើអាកាសភាគខាងជើងប្រទេសយេម៉ែន។

យោងតាមប៉ុស្តិ៍ទូរទស្សន៍ Al-Masirah របស់ក្រុមប្រដាប់អាវុធហ៊ូធីនៅយេម៉ែន កាលពីថ្ងៃទី២៦ ខែកក្កដា បានផ្សព្វផ្សាយវីដេអូមួយដែលបង្ហាញពីដ្រូន (UAV) មួយគ្រឿង កំពុងវិលវល់ជាច្រើនជុំ និងធ្លាក់ចុះមកក្រោមភ្លាមៗ។ បន្ទាប់មក ក្រុមយុទ្ធជនហ៊ូធី បានចូលទៅជិតកន្លែងកើតហេតុ ដោយបង្ហាញឲ្យឃើញលេខកន្ទុយយន្តហោះ លេខ ២០៧០៣ កំពុងត្រូវភ្លើងឆេះយ៉ាងសន្ធោសន្ធៅ។
ប៉ុស្តិ៍ទូរទស្សន៍ដដែលបានបញ្ជាក់ថា «យន្តហោះដ្រូនប្រភេទ Bayraktar Akinci របស់អារ៉ាប៊ីសាអូឌីត ត្រូវបានបាញ់ទម្លាក់ ខណៈពេលកំពុងធ្វើប្រតិបត្តិការវាយប្រហារនៅលើខេត្ត Al Jawf កាលពីថ្ងៃទី២៦ មកនោះ»។ ខេត្ត Al Jawf ស្ថិតនៅភាគខាងជើងប្រទេសយេម៉ែន និងមានព្រំប្រទល់ជាប់ប្រទេសអារ៉ាប៊ីសាអូឌីត ដែលបច្ចុប្បន្នផ្ទៃដីភាគច្រើនត្រូវបានគ្រប់គ្រងដោយក្រុមហ៊ូធី ។
ក្រុមប្រដាប់អាវុធហ៊ូធី បានអះអាងទៀតថា គោលបំណងនៃការវាយប្រហារនេះ គឺដើម្បីឆ្លើយតបទៅនឹងការវាយប្រហាររបស់អារ៉ាប៊ីសាអូឌីត លើព្រលានយន្តហោះក្នុងរដ្ឋធានីសាណា (Sanaa) ហើយការបិទផ្លូវសមុទ្រគឺជាការឆ្លើយតបទៅនឹងការបិទខ្ទប់របស់អារ៉ាប៊ីសាអូឌីតលើប្រទេសយេម៉ែន ដែលជាការចោទប្រកាន់មួយដែលទីក្រុងរីយ៉ាដបានបដិសេធកន្លងមក។
ទោះជាយ៉ាងណាក៏ដោយ មន្ត្រីនៃប្រទេសអារ៉ាប៊ីសាអូឌីត មិនទាន់មានការបញ្ចេញមតិណាមួយ ជុំវិញព័ត៌មាននេះនៅឡើយទេ។
គួររម្លឹកឡើងវិញថា នេះជាដ្រូនរបស់អារ៉ាប៊ីសាអូឌីតទីពីរហើយ ដែលត្រូវបានបាញ់ទម្លាក់ដោយក្រុមឧទ្ទាមហ៊ូធីនៅក្នុងខែនេះ។ កាលពីថ្ងៃទី១៤ ខែកក្កដា ក្រុមប្រដាប់អាវុធយេម៉ែនមួយនេះ ក៏បានបាញ់ទម្លាក់ដ្រូនឈ្លបយកការណ៍ប្រភេទ Dragon II របស់អារ៉ាប៊ីសាអូឌីតមួយគ្រឿងផងដែរ នៅក្នុងខេត្ត Al-Bayda ភាគខាងត្បូង៕
អត្ថបទ ៖ សាង ស្រីល័ក្ខ
-
កីឡា១ សប្តាហ៍ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៦ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា១ សប្តាហ៍ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៣ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា-អាម៉េរិក ឈានដល់ការពិភាក្សាលើនីតិវិធីក្នុងការជ្រើសរើសយោធាកម្ពុជាទៅសិក្សានៅសាលាទ័ពជើងទឹកអាម៉េរិក


