កីឡា
សួន ចាន់ណារ៉ូ «អ្នកប៉ះសេត្រូវចិត្តឲ្យដាច់» ជាពាក្យដែលរូបគេកំពុងបង្ហាត់បង្រៀនសិស្សប្អូន
កីឡាករចាស់វស្សាក្នុងវិស័យបាល់ទះនៅកម្ពុជា សួន ចាន់ណារ៉ូ គេឃើញកំពុងតែបង្រៀនសិស្សប្អូនៗដែលជាដៃប៉ះសេឲ្យមានសមត្ថភាពរីកចម្រើនអាចឈានជាកីឡាករល្អលំដាប់កំពូលមួយរូបនៅថ្ងៃអនាគត។

កីឡាករ សួន ចាន់ណារ៉ូ
ថ្មីៗនេះគេឃើញ សួន ចាន់ណារ៉ូ បានបង្ហោះវីដេអូច្រើនដែលកំពុងបង្ហាត់បង្រៀន និងចែករំលែកបទពិសោធដែលខ្លួនមានរាប់ឆ្នាំមកនេះដល់ដៃប៉ះសេជំនាន់ក្រោយដូចជា កែវ ស្រេងលីហួរ យ៉ុន ខេមរៈ និង ណែក ផានិត ។
លើកយកឃ្លាមួយដែលសំខាន់ក្នុងបង្ហាត់ទាំងនោះគឺ «យើងអ្នកប៉ះសេត្រូវចិត្តឲ្យដាច់ យើងជាក្បាលម៉ាស៊ីននាំលេងកុំភ័យ កុំបារម្ភ»។ ក្នុងន័យនេះ សួន ចាន់ណារ៉ូ ចង់ឲ្យសិស្សប្អូនៗធ្វើចិត្តឲ្យបានរឹងមាំ ពង្រឹងស្មារតីឲ្យបានល្អ ព្រោះពួកគេជាអ្នកដឹកនាំការលេង។ ប្រសិនបើចិត្តច្របូកច្របល់មិនដឹងបោះទៅឲ្យអ្នកណានោះអ្នកចាំទទួលបាល់ដើម្បីវាយផ្ដាច់ក៏មិនដឹងថាត្រូវលេងយ៉ាងដូចម្ដេចដែរ។ ត្រង់ចំណុចនេះហើយដែល ណារ៉ូ សង្កត់ធ្ងន់នោះអ្នកប៉ះសេជាតួនាទីសំខាន់នាំក្រុមលេង ដូច្នេះត្រូវតែច្បាស់លាស់ទើបក្រុមលេងបានល្អ។

កីឡាករ សួន ចាន់ណារ៉ូ
ក្រៅតែពីពង្រឹងផ្នែកស្មារតីហើយនោះ ណារ៉ូ ក៏មានជាការបង្រៀនលេងឲ្យមានភាពរហ័សរហួន និងបច្ចេកទេសហាត់យកកម្លាំងម្រាមដៃ និងមេរៀនសំខាន់ៗនៃការប៉ះសេនេះជាច្រើនទៀតដល់សិស្សប្អូនទាំង ៣នាក់ខាងលើ។ នេះជាឱកាសល្អមួយកម្ររកបានចំពោះយុវជនដែលទទួលបានបទពិសោធលេងយ៉ាងច្បាស់លាស់មានទាំងក្នុងស្រុក ក្រៅស្រុក ការប្រកួតតូចធំកន្លងមកត្រូវបានចែករំលែកនៅពេលនេះ។

កីឡាករ សួន ចាន់ណារ៉ូ
បញ្ជាក់ដែរថា សួន ចាន់ណារ៉ូ ជាអតីតដៃប៉ះសេរបស់ក្រុមបាល់ទះវិសាខា និងក្រុមជម្រើសជាតិកម្ពុជា។ មហាជនចាត់ទុករូបគេជាកីឡាករប៉ះសេលំដាប់លេខ១ នៅកម្ពុជាដែលមានថ្វីដៃល្អដាច់គេមិនទាន់មានអ្នកអាចស្នងបាននៅឡើយ។ ថ្មីៗនេះ ណារ៉ូ ត្រូវបានសហព័ន្ធកីឡាបាល់ទះកម្ពុជាកោះហៅឲ្យចូលហ្វឹកហាត់ឡើងវិញដើម្បីជួយដល់ក្រុមជម្រើសជាតិត្រៀមស៊ីហ្គេម លើកទី៣៣ ចុងឆ្នាំ២០២៥ នេះ និងជាឱកាសបង្ហាត់បង្រៀនដល់ក្មេងៗជំនាន់ក្រោយពង្រឹងសមត្ថភាពផង៕


ទិដ្ឋភាព ណារ៉ូ និងសិស្សប្អូន
អត្ថបទដោយ៖ នួន ស៊ីណា
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


