Connect with us

ព័ត៌មានអន្ដរជាតិ

នារីថៃ ម្នាក់ទៀតហើយ ត្រូវឃាត់ខ្លួននៅបរទេស ពាក់ព័ន្ធ ការរត់ពន្ធគ្រឿងញៀន

បានផុស

នៅ

ថៃ អាម៉ាស់មុខពេញពិភពលោកសាជាថ្មី ក្រោយនារីជាជនជាតិខ្លួនម្នាក់ទៀតហើយ ត្រូវបានឃាត់ខ្លួននៅឯប្រទេសជប៉ុន ពាក់ព័ន្ធការលួចលាក់ រត់ពន្ធគ្រឿងញៀន។

(រូប៖ Khaosod)

ទូរទស្សន៍ The Nation ផ្សាយនៅថ្ងៃចន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០២៦ ថា នារីម្នាក់នេះមានឈ្មោះ ​Jutathip អាយុ ២៨ឆ្នាំ ត្រូវបានអាជ្ញាធរជប៉ុន ឃាត់ខ្លួននៅឯអាកាសយានដ្ឋាន Fukuoka ពាក់ព័ន្ធការកាន់ម៉ាទឹកកក លាក់ក្នុងកញ្ចប់កាហ្វេ ដាក់ក្នុងប្រអប់ទម្ងន់ ១២គីឡូក្រាម។

តាមពិតទៅ ករណីនេះ កើតឡើងតាំងតែពីថ្ងៃទី១២ ខែកក្កដា មកម្ល៉េះ ប៉ុន្តែព័ត៌មាន ទើបត្រូវបានផ្សាយជាសាធារណៈ នៅថ្ងៃចន្ទ ប៉ុណ្ណោះ។

(រូប៖ Khaosod)

ប្រភពខាងលើបានឲ្យដឹងថា នារីរូបនេះ បានទៅដល់ប្រទេសជប៉ុន ជាមួយមិត្តប្រុស និងមិត្តម្នាក់ទៀត នៅថ្ងៃទី១២ ហើយក្រោយអាជ្ញាធរ រកឃើញគ្រឿងញៀន នាងនិងគូកន ត្រូវបានឃាត់ខ្លួនទៅសួរនាំ។ ក្រោយការសាកសួរចប់ អាជ្ញាធរ បានដោះលែងមិត្តប្រុស និងមិត្តម្នាក់ទៀតវិញ ប៉ុន្តែនាង ត្រូវឃុំខ្លួនជាបណ្តោះអាសន្នសិន។

ទោះបីជាយ៉ាងណាក៏ដោយ ករណីនេះ មិនទាន់ត្រូវបានទម្លាយឲ្យច្បាស់ជាងហ្នឹងឡើយ ដ្បិតតែឪពុកម្តាយរបស់ Jutathip អះអាងថា កូនស្រីរបស់ខ្លួន គឺត្រូវបានគេបោក ឲ្យកាន់វ៉ាលិសឲ្យគេប៉ុណ្ណោះ។

(រូប៖ Amarin)

រឿងនេះកើតឡើងមិនដល់មួយខែផង បន្ទាប់ពី នារីបម្រើការលើយន្តហោះក្រុមហ៊ុន Thai Airways ក៏ត្រូវបានចាប់ខ្លួន ក្នុងប្រទេសអូស្រ្តាលី ពាក់ព័ន្ធការរត់ពន្ធគ្រឿងញៀន ផងដែរ។

នាងម្នាក់នោះ មានឈ្មោះ Meena អាយុ ២៦ឆ្នាំ ត្រូវបានចាប់ខ្លួននៅអាកាសយានដ្ឋានអន្តរជាតិ Melbourne កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ពីបទរត់ពន្ធហេរ៉ូអ៊ីន ទម្ងន់ជាង ១ គីឡូក្រាម មានតម្លៃប្រហែល ៣៤៣ ៣០០ ដុល្លារអាមេរិក លាក់ទុកក្នុងកាបូបយួរដៃ ចំនួន ១២។

រឿងកើតឡើងជាបន្តបន្ទាប់នេះ សបញ្ជាក់យ៉ាងច្បាស់ថា, បន្ថែមពីលើករណី Scam ដែលកំពុងរីកដូចផ្សិតស្រាប់ទៅហើយនោះ ប្រទេសថៃ គឺពោរពេញទៅដោយគ្រឿងញៀន ដែលចែកចាយលក់ក្នុងស្រុកផង និងរត់ពន្ធទៅក្រៅប្រទេសផង ហើយក៏ជាស្ពានចម្លងសម្រាប់ឧក្រិដ្ឋជន អន្តរជាតិផងដែរ៕

អត្ថបទ៖ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម