Connect with us

កីឡា

អបអរសាទរ! ក្រុម​បាល់ទះ​កម្ពុជា បាន​កក់​កៅ​អី​ឡើង​ទៅ​ពាន​អាស៊ី AVC Cup ជាលើក​ដំបូង

បានផុស

នៅ

ក្រុម​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា បាន​កក់​កៅអី ឡើង​ទៅ​ប្រកួត​ពាន​រង្វាន់​​អាស៊ី AVC Men’s Volleyball Cup ជា​លើក​ដំបូង​ក្នុង​ប្រវត្តិ​សាស្ត្រ​របស់​ខ្លួន បន្ទាប់​ពី​បានឈ្នះ​ជើង​ឯក SEA Volleeyball Cup ជើង​ទី​១ ឆ្នាំ ២០២៦ នៅ​ប្រទេស​ហ្វីលីពីន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រហូត​ដល់​ពេល​នេះ សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា មិន​ទាន់​ប្រកាស​ជា​ផ្លូវ​ការ​​ជុំ​វិញ​ការ​ទទួល​បាន​កៅអី​ទៅ​ប្រកួត​ពាន​រង្វាន់​អាស៊ី​ទេ ប៉ុន្តែ​បើ​ផ្អែក​តាម wikipedia និង​ការ​ផ្សាយ​របស់សារព័ត៌មាន​វៀតណាម​ជា​ច្រើន​បាន​បង្ហាញ​ថា ក្រុម​ជើង​ឯក SEA V. Cup ជើង​ទី១ និង​ក្រុម​ជើង​ឯក SEA V. Cup ជើង​ទី​២ ឆ្នាំ ២០២៦ គឺ​​ទទួល​បាន​កៅអី​ទៅ​ប្រកួត​ពាន​រង្វាន់​អាស៊ី​ AVC Men’s Cup នៅ​ឆ្នាំ ២០២៦។

ប្រការ​នេះ​មាន​ន័យ​ថា កម្ពុជា ជា​ម្ចាស់​ជើង​ឯក SEA V. Cup ជើង​ទី១ និង វៀតណាម ជា​ម្ចាស់​ជើង​ឯក SEA V. Cup ជើង​ទី​២ បាន​ឡើង​ទៅ​ប្រកួត​ពាន​រង្វាន់​អាស៊ី។ ចំណែក ក្រុម​ជម្រើស​ជាតិ​ឥណ្ឌូណេស៊ី ក៏​​​​បាន​ឡើង​ទៅ​ប្រកួត​ពាន​ AVC Men’s Cup ជុំ​ចុង​ក្រោយ​ដែរ​ក្នុង​នាម​ជា​ម្ចាស់​ការពារ​តំណែង​ជើង​ឯក ដោយសារ ក្រុម​ឥណ្ឌូណេស៊ី បាន​ឈ្នះ​ជើង​ឯកពាន AVC Men’s Cup នៅ​ឆ្នាំ ២០២៦​នេះ។

ក្រុម​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា បាន​បង្កើត​ការ​ភ្ញាក់​ផ្អើល​ដោយ​បាន​ឈ្នះ​ហ្វីលីពីន នៅ​វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល ហើយ​បាន​ឈ្នះ សៀម នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ និង​បាន​ឈ្នះ ឥណ្ឌូណេស៊ី នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ ដើម្បី​​​ក្លាយ​ជា​​ជើង​ឯក​ SEA V. Cup ជើង​ទី​១ជា​លើក​ដំបូង​ក្នុង​ប្រវត្តិ​សាស្ត្រ​របស់​ខ្លួន។

ជា​មួយ​គ្នា​នេះ ក្រុម​បាល់ទះ​វៀតណាម ក៏​មិន​ធម្មតា​ដែរ​សម្រាប់​ការ​ប្រកួត​ជើង​ទី២។ ពួក​គេ​បានឈ្នះ មីយ៉ាន់ម៉ា​ និង​បានចាញ់ សៀម នៅ​វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល ប៉ុន្តែ​នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ បានយក​ឈ្នះ​ឥណ្ឌូណេស៊ី និង​បាន​ឈ្នះ សៀម នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ ដើម្បី​ក្លាយ​ជា​ជើង​​ឯក​លើក​ដំបូង​ដែរ។

សូម​បញ្ជាក់​ថា ពាន​រង្វាន់ AVC Men’s Cup ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ ២០១៨ ដែលធ្វើ​ការ​ប្រកួត​ជា​រៀង​រាល់​ឆ្នាំ​ដោយ​ក្រុម​បាល់ទះ​ជម្រើស​ជាតិ​នៅ​តំបន់​អាស៊ី និង​អូសេអានី។ ជា​ទូទៅ ការ​ប្រកួត​ជុំ​ចុង​ក្រោយ​គឺ​ជ្រើស​រើស​យក​ចំនួន ១២ ក្រុម ដែល​ចេញ​ពី​ការ​ប្រកួត​ជម្រុះ​តាម​តំបន់​​ដូច​ជា តំបន់​អាស៊ាន​មាន២ តំបន់​អាស៊ី​កណ្តាលមាន១ក្រុម តំបន់​អាស៊ី​ខាង​កើត​មាន១ក្រុម តំបន់អាស៊ីខាង​លិចមាន១ក្រុម តំបន់​អូសេអានី១ក្រុម​ ក្រុម​ការពារ​តំណែង​ជើង​ឯក១ក្រុម ក្រុម​ម្ចាស់​ផ្ទះ១ក្រុម និង​ក្រុម​ដែល​មាន​ចំណាត់​ថ្នាក់​ខ្ពស់ជាង​គេ​នៅ World Rankings ប្រចាំ​តំបន់​អាស៊ី ៤ ក្រុម​ទៀត៕

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម