Connect with us

សន្តិសុខសង្គម

នគរបាលក្រុងតាខ្មៅ បន្តបង្ក្រាបបទល្មើសជាបន្តបន្ទាប់ ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន

បានផុស

នៅ

កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់សំណាញ់ និងប៉ុស្តិ៍តាខ្មៅ បានចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន ៥នាក់ ពាក់ព័ន្ធករណី «អំពើលួច និងប្រើប្រាស់គ្រឿងញៀន» នៅចំណុចភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងការបញ្ជាដឹកនាំជាប្រចាំរបស់ លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងជំនាញព្រហ្មទណ្ឌ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់សំណាញ់ និង ប៉ុស្តិ៍នគរបាលរដ្ឋបាលតាខ្មៅ បានបើកការស្រាវជ្រាវ បង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ ពាក់ព័ន្ធករណីអំពើលួច(ទ្រព្យសម្បតិ្ត)និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់។

ជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យសរុបចំនួន ៥នាក់ និងដកហូតវត្ថុតាង រួមមាន ដាវផ្លែដែកចំនួន០២ និង ឧបករណ៍សម្រាប់ប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់មួយចំនួន(របស់ជនសង្ស័យ) ចំណែក ទូរទស្សន៍ ០១គ្រឿងម៉ាក A KAI ,ម៉ូទ័រជ្រើឈើ០១គ្រឿង ,ព្រីភ្លើង០១ ,ម៉ាស៊ីនចាក់ក្បាលឌីស០១គ្រឿង ជារបស់ជនរងគ្រោះ សមត្ថកិច្ចបានស្រាវជ្រាវដកហូត និងប្រគល់ទ្រព្យសម្បត្តិជូនម្ចាស់ដើមវិញ ។

បច្ចុប្បន្ន ជនសង្ស័យដែលពាក់ព័ន្ធត្រូវបានផ្នែកជំនាញកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកណ្តាល ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ ជាមួយគ្នាផងដែល អធិការដ្ឋាននគរបាលក្រុងតាខ្មៅ នឹងបន្តពង្រឹងការល្បាត ការស្រាវជ្រាវ និងការបង្ក្រាបបទល្មើសគ្រប់ប្រភេទ ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម ជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម