កីឡា
សួន ចាន់ណារ៉ូ៖ សុំបងប្អូនអ្នកគាំទ្រចាញ់-ឈ្នះ កុំជេរខានយូរដែរហើយមានតែខំប្រឹងឡើងវិញ
កីឡាករឆ្នើម សួន ចាន់ណារ៉ូ សុំចិត្តអ្នកគាំទ្រកុំជេរខ្លួនអីពេលប្រកួតចាញ់-ឈ្នះ យ៉ាងណានោះ ព្រោះឈប់ពីជម្រើសជាតិ ឬខានហ្វឹកហាត់ជាមួយក្រុមយូរដែរហើយ ដូច្នេះមានតែខំប្រឹងហ្វឹកហាត់ឡើងវិញប៉ុណ្ណោះ។

សួន ចាន់ណារ៉ូ
ថ្លែងក្នុងវីដេអូរបស់កីឡាករ សេង គីមហាប់ នៅព្រឹកមិញនេះ សួន ចាន់ណារ៉ូ ថារូបគេខានហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិយូរដែរហើយ ដូច្នេះមិនដឹងថាសមត្ថភាពយ៉ាងណានោះទេមានតែខំប្រឹង។ ចំពោះការប្រកួតនៅពេលខាងមុខ ចាញ់-ឈ្នះ យ៉ាងណានោះសូមអ្នកគាំទ្រកុំជេរដល់រូបខ្លួនអី ព្រោះខានលេង ឬហ្វឹកហាត់ជាមួយគ្នាយូរហើយ។

សួន ចាន់ណារ៉ូ ពេលជួបលោក អាំង សេរីពិសិដ្ឋ
បញ្ជាក់ដែរថា កីឡាករបាល់ទះឆ្នើម សួន ចាន់ណារ៉ូ ថ្មីៗនេះឃើញរូបគេបានចូលជួបជាមួយ អាំង សេរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធបាល់ទះកម្ពុជា និងបានចូលហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិវិញបណ្ដើរៗហើយកាលពីព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ នេះ៕

សួន ចាន់ណារ៉ូ
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


