ប្អូនប្រុសរបស់ បឺត សង្ឃឹម គឺកីឡាករ បឺត ថ្មដា កំពុងសម្រុកហ្វឹកហាត់ខ្លាំងដើម្បីត្រៀមខ្លួនឲ្យបានល្អ គ្រប់គ្រាន់សម្រាប់ការប្រកួតនៅឯប្រទេសឡាវដែលជាការប្រកួតឯក្រៅប្រទេសជាលើកដំបូងក្នុងអាជីពប្រដាល់នេះ។
កីឡាករ បឺត ថ្មដា ដែលគេស្គាល់ថាជាប្អូនប្រុស បឺត សង្ឃឹម ថាខ្លួនរីករាយណាស់ដែលសម្រេចបំណងប្រាថ្នានឹងចេញទៅប្រកួតផ្សព្វផ្សាយគុនខ្មែរនៅឯក្រៅប្រទេសឆាប់ៗនេះជាមិនខាន។