Connect with us

កីឡា

សហព័ន្ធ​កីឡា​វាយ​កូន​ឃ្លី​លើ​តុ​ ប្រកាស​ពី​ការ​រៀបចំ​ការ​ប្រកួត​កីឡា​ចម្រុះ​ជើងឯក​កុមារ​ ឆ្នាំ​២០២៦​

បានផុស

នៅ

សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា​ នៅ​ថ្ងៃ​ទី១៧​ ខែ​មិថុនា​ ឆ្នាំ​២០២៦​ មុន​នេះ​បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​ដល់​គ្រឹះស្ថានសិក្សា​ សមាគម​ ក្លឹប​ អំពី​គម្រោង​នៃ​ការ​រៀបចំ​ការ​ប្រកួត​ «ព្រឹត្តិការណ៍​កីឡាចម្រុះ​ជើងឯក​កុមារ​ ឆ្នាំ​២០២៦»​ នៅ​រាជធានីភ្នំពេញ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រូបភាព​ផេក​សហព័ន្ធ

នេះ​បើ​តាម​ការ​បញ្ជាក់​ពី​សហព័ន្ធ​វាយ​កូន​ឃ្លី​លើ​តុ​គឺ​ ព្រឹត្តិការណ៍កីឡាចម្រុះជើងឯកកុមារ ឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ នៅទីតាំងក្នុង​សាលសហភាពសហព័ន្ធយុវជនរាជធានីភ្នំពេញ។

ការប្រកួតមានចំនួន ២វិញ្ញាសា

– វិញ្ញាសាឯកត្តជនយុវជន (អាយុមិនលើសពី ១៤ឆ្នាំ)

– វិញ្ញាសាឯកត្តជនយុវនារី (អាយុមិនលើសពី ១៤ឆ្នាំ)។

ចំពោះយុវជន និងយុវនារី ដែលមិនស្ថិតក្រោមគ្រឹះស្ថានសិក្សា សមាគម ក្លិប និងយុវជន យុវនារីបរទេស ក៏អាចចូលរួមប្រកួតបានផងដែរ។

រូបភាព​ផេក​សហព័ន្ធ

គ្រឹះស្ថានសិក្សា សមាគម ក្លិប យុវជន និងយុវនារីទាំងអស់ដែលមានចំណាប់អារម្មណ៍ចង់ចូលរួមប្រកួតសូម​ពិនិត្យអំពីព័ត៌មានលម្អិត លក្ខខណ្ឌ និងបទបញ្ជាការប្រកួតដូចមានភ្ជាប់ជូនខាងក្រោម។ ផុតកំណត់ទទួលពាក្យ៖ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦។

ដូច្នេះ​តាម​សេចក្ដី​ជូន​ដំណឹង​ខាង​លើ​នេះ​ប្រសិន​បើ​កុមារា កុមារី​ ដែល​មាន​កម្រិត​អាយុ​អាច​ចូលរួម​ប្រកួត​ និង​មាន​បំណង​ចង់​បញ្ចេញ​សមត្ថភាព​ និង​ប្រកួត​ដើម្បី​ទទួល​បាន​បទ​ពិសោធ​ថ្មី​លើ​ប្រភេទ​កីឡា​វាយ​កូន​ឃ្លី​លើ​តុ​នេះ​អាច​ទំនាក់​ទៅ​កាន់​សហព័ន្ធ​ឲ្យ​បាន​តាម​កាល​បរិច្ឆេត៕​

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម