កីឡា
បឺត ថ្មដា សម្រេចបំណងប្រាថ្នាប្រកួតផ្សព្វផ្សាយគុនខ្មែរនៅក្រៅប្រទេស
កីឡាករ បឺត ថ្មដា ដែលគេស្គាល់ថាជាប្អូនប្រុស បឺត សង្ឃឹម ថាខ្លួនរីករាយណាស់ដែលនឹងសម្រេចបំណងប្រាថ្នាបានចេញទៅប្រកួតផ្សព្វផ្សាយគុនខ្មែរនៅឯក្រៅប្រទេសឆាប់ៗនេះជាលើកទី១ ព្រោះចង់មានឱកាសចេញទៅនេះជាយូរណាស់មកហើយ។

រូបភាពលើហ្វេសបុក បឺត ថ្មដា
បឺត ថ្មដា បានបង្ហោះវីដេអូថាខ្លួនពិតជាមានចិត្តសប្បាយរីករាយណាស់ដែលសម្រេចបំណងមានឈ្មោះត្រូវចេញទៅប្រកួតនៅឯក្រៅប្រទេសជាលើកទី១ ឆាប់ៗនេះ។ បំណងប្រាថ្នារបស់ខ្លួននេះមានជាយូរហើយនោះគឺចង់ចេញទៅប្រកួតនៅឯក្រៅប្រទេសដើម្បីផ្សព្វផ្សាយពីវិស័យប្រដាល់គុនខ្មែរ។
ប្អូនប្រុសរបស់ បឹត សង្ឃឹម រូបនេះប្ដេជ្ញាចិត្តថានឹងខំប្រឹងប្រែងផ្សព្វផ្សាយពីក្បាច់ស្នៀតនិមួយៗដូចជាស្នៀតកែង ជង្គង់ ទាត់ជាដើមឲ្យបរទេសបានស្គាល់ថាជាក្បាច់គុនរបស់ខ្មែរដែលមានជាយូរមកហើយ។

រូបភាពលើហ្វេសបុក បឺត ថ្មដា
កីឡាករ បឺត ថ្មដា មិនទាន់បញ្ជាក់ថានឹងចេញទៅប្រកួតនៅថ្ងៃណានោះទេបានត្រឹមថានៅឆាប់ៗនេះ និងទំនងជាទៅប្រទេសឡាវ ព្រោះឃើញមានដាក់រូបទង់ជាតិប្រទេសនេះផង។ បឺត ថ្មដា ក៏ជាកីឡាករមានស្នៀតប្រយុទ្ធល្អមួយរូបដែរនៅកម្ពុជា ប៉ុន្តែរូបគេហាក់មិនសូវមានឈ្មោះល្បីដូចបងប្រុសខ្លួនឡើយអាចមកពីរូបគេទើបតែចូលប្រឡូកគុនខ្មែរក៏ថាបាន៕

រូបភាពលើហ្វេសបុក បឺត ថ្មដា
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៧ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សន្តិសុខសង្គម២០ ម៉ោង agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


