Connect with us

កីឡា

អ្នក​លេង​គុន​ខ្មែរ​ បឺត ថ្មដា សម្រុកហ្វឹកហាត់ខ្លាំងត្រៀមការប្រកួតនៅប្រទេសឡាវ

បានផុស

នៅ

ប្អូន​ប្រុស​របស់​ បឺត​ សង្ឃឹម​ គឺ​កីឡាករ​ បឺត​ ថ្មដា​ កំពុង​សម្រុក​ហ្វឹកហាត់​ខ្លាំង​ដើម្បី​ត្រៀម​ខ្លួន​ឲ្យ​បាន​ល្អគ្រប់គ្រាន់​សម្រាប់​ការប្រកួត​នៅ​ឯ​ប្រទេស​ឡាវ​ដែល​ជា​ការ​ប្រកួត​នៅឯក្រៅ​ប្រទេស​ជា​លើក​ដំបូង​ក្នុង​អាជីព​ប្រដាល់​នេះ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ​ បឺត​ ថ្មដា

កីឡាករ​ បឺត​ ថ្មដា​ បាន​ឲ្យ​ដឹង​មក​ថា​ ចំពោះ​ក្បាច់​ស្នៀត​នោះ​គឺ​ហ្វឹកហាត់​ពង្រឹង​ទាំង​អស់​មិន​ថា​កណ្ដាប់ដៃ​ ជង្គង់​ កែង​ ឬ​ទាត់​នោះ​ទេ។​ ការ​ហ្វឹកហាត់​ឲ្យ​តែ​បាន​ច្រើន​ទៅ​ក្ដី​សង្ឃឹម​ថា​នឹង​ទទួល​បាន​ជ័យជម្នះ​ក៏​មាន​ច្រើន​ដូច​គ្នា។​

សម្រាប់​ការ​ប្រកួត​លើក​ទី១​ នៅ​ឯ​ប្រទេស​ឡាវ​នេះ​រូប​គេ​នឹង​ប្រកួត​លើ​ប្រភេទ​ទម្ងន់​ ៥៤​គីឡូក្រាម។​ នៅ​ថ្ងៃ​ទី២២​ ខែ​កញ្ញា​ ឆ្នាំ​២០២៥​ នេះ​រូប​គេ​នឹង​ប្រូម៉ូតទ័រ​រួម​ទាំង​កីឡាករ​មួយ​ចំនួន​ទៀត​នឹង​ចេញ​ដំណើរ​ទៅ​ប្រទេសឡាវហើយ។​

កីឡាករ​ បឺត​ ថ្មដា

បញ្ជាក់​ដែរ​ថា​ កីឡាករ​ បឺត​ ថ្មដា​ នឹង​ចូលរួម​ការ​ប្រកួត​នៅ​ថ្ងៃទី២៤​ ខែ​កញ្ញា​ ឆ្នាំ​២០២៥​ នៅ​ប្រទេស​ឡាវ​ដែល​ដឹកនាំ​ដោយ​លោក​ សំណព្វ។​ សម្រាប់​ ថ្មដា​ នេះ​ជា​លើក​ទី១​ ដែល​រូប​គេ​បាន​ចេញ​ទៅ​ប្រកួត​គុនខ្មែរ​នៅ​ឯ​ក្រៅ​ប្រទេស។​ កុំ​ភ្លេច​តាមដាន​ទស្សនា​ និង​លើក​ទឹកចិត្ត​ក្រុម​គុន​ខ្មែរ​ប្រកួត​នៅ​ឯ​ប្រទេស​ឡាវ​នេះ​ទាំង​អស់​គ្នា៕​

បឺត ថ្មដា និង​ បឺត​ សង្ឃឹម​

អត្ថបទដោយ​៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម