សម្ដេចថារឿងព្រំដែនគោក និងព្រំដែនទឹកគឺជារឿង២ដាច់ដោយឡែក ហើយចំពោះការដំណើរការយន្តការផ្សះផ្សាដោយបង្ខំនោះក៏ព្រោះថាថៃបានបិទទ្វាដោយខ្លួនឯងចំពោះការចរចាទ្វេភាគីដែរ។
នៅថ្ងៃទី ២ ខែមិថុនា ប្រទេសកម្ពុជាបានផ្តួចផ្តើមដំណើរការផ្សះផ្សាដោយបង្ខំជាមួយប្រទេសថៃ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS)។ យើងធ្វើដូច្នេះ ដើម្បីការពារអធិបតេយ្យភាពជាតិ និងសិទ្ធិសមុទ្ររបស់យើង បន្ទាប់ពីថៃបានដកខ្លួនចេញដោយឯកតោភាគី ពីអនុស្សរណៈយោគយល់គ្នាទ្វេភាគី ដែលមានអាយុកាល ២៥ ឆ្នាំ មកហើយ។ អនុស្សរណៈនៃការយោគយល់គ្នានោះ មានបំណងសម្រួលដល់កិច្ចព្រមព្រៀងស្តីពីកន្លែងដែលប្រទេសយើងទាំង២ គួរតែគូសព្រំដែនសមុទ្រ និងពីរបៀបយើងគួរចែករំលែកកំណប់ប្រេង និងឧស្ម័នក្រោមសមុទ្រដ៏មានតម្លៃជាមួយគ្នា។ តាំងពីនោះមក ថៃបានយល់ព្រមចូលរួមក្នុងដំណើរការផ្សះផ្សាដោយបង្ខំរបស់ UNCLOS។ នេះគឺជាជំហានវិជ្ជមាន និងគួរឱ្យស្វាគមន៍មួយ។ ទោះជាយ៉ាងណាក៏ដោយ...
ការគាំទ្រនេះក៏នឹងមានការជំនួយផ្នែកច្បាប់ ការប្រឹក្សាយោបល់ និងបច្ចេកទេសផងដែរបើកម្ពុជាស្នើសុំ។
យន្តការនៃការផ្សះផ្សាដោយបង្ខំគឺជាយន្តការមួយដែលបានចែងក្នុងអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ដែលរដ្ឋភាគីនៃអនុសញ្ញានេះអាចផ្ដើមយន្តការនេះបានដោយមិនចាំបាច់មានការយល់ព្រមពីភាគីម្ខាងទៀតឡើយ ហើយការខកខានណាមួយពីភាគីម្ខាងទៀតក៏មិនអាចបង្អាក់ដំណើរការផ្សះផ្សានេះឡើយ។
រាជរដ្ឋាភិបាលបានសម្រេចដាក់លិខិតជាផ្លូវការទៅអគ្គលេខាធិការអង្គការសហប្រជាជាតិនៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ នេះដើម្បីចាប់ផ្ដើមដំណើរការយន្តការផ្សះផ្សាដោយបង្ខំតាមនីតិសមុទ្រលើតំបន់សមុទ្រត្រួតស៊ីគ្នារវាងកម្ពុជានិងថៃ។ លិខិតផ្លូវការនេះក៏បានបញ្ជូនទៅឱ្យប្រទេសថៃបានដឹងផងដែរ។