Connect with us

ព័ត៌មានអន្ដរជាតិ

UN៖ ការ​មិន​អើពើ​នឹង​ច្បាប់​អន្តរ​ជាតិ​ កំពុង​រុញ​ឱ្យ​ជម្លោះ​​កើត​ឡើង​ថ្មី​​ៗ​ជាបន្តបន្ទាប់ នាំមក​នូវ​ផល​លំបាក​ធ្ងន់ធ្ងរ​

បានផុស

នៅ

អគ្គ​លេខា​ធិការអង្គការសហប្រជាជាតិ(UN) លោក Antonio Guterres បាន​ព្រមាន​នៅ​​ថ្ងៃព្រហស្បតិ៍​ថា ការមិន​អើ​ពើ​នឹងច្បាប់​អន្តរជាតិ កំពុង​ជំរុញឱ្យមានជម្លោះ​កាន់តែច្រើន​ឡើងៗ និង​វិបត្តិ​កាន់តែអាក្រក់ទៅៗ​នៅ​ទូទាំងមជ្ឈិមបូព៌ា ដោយតំបន់នេះ​កំពុង​ប្រឈមមុខនឹងផលវិបាក​ដ៏ធ្ងន់ធ្ងរ។ នេះបើយោង​តាម​ការចុះ​ផ្សាយ​របស់​ទី​ភ្នាក់​ងារ​សារព័ត៌មាន​តួកគី​​ Anadolu នៅ​ថ្ងៃ​ទី​២៣ ខែ​កក្កដា​ ឆ្នាំ​២០២៦ ។

លោក Guterres ប្រាប់ក្រុម​ប្រឹក្សាសន្តិសុខ​​អង្គការ​សហប្រជាជាតិ​ស្តីពីការដោះស្រាយ​ជម្លោះ​ដោយសន្តិវិធី ថា៖ « សព្វថ្ងៃនេះ ជម្លោះ​កំពុងកើនឡើងទាំង​ចំនួន ​ភាពស្មុគស្មាញ រយៈពេល និងវិសាលភាព។ និទណ្ឌភាព​​កំពុងរីករាល​ដាល។ ការរំលោភបំពាន​កំពុងគ្មានចម្លើយ​។ ស្ថានភាពកំពុងហួស​ពីការគ្រប់គ្រង! វាកំពុង​រង្គោះរង្គើនៅ​លើគែមនៃភាព​មិនអាចនឹកស្មានដល់​»។

អគ្គ​លេខា​ធិការអង្គការសហប្រជាជាតិ លោក Antonio Guterres។ រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយ​ជំរុញឱ្យមានការស្ដារឡើង​វិញនូវសិទ្ធិ និងសេរីភាពនាវាចរណ៍​នៅ​ជុំវិញច្រកសមុទ្រ Hormuz និង​ច្រក​សមុទ្រ​ Bab al-Mandab (ស្ថិត​នៅចន្លោះប្រទេសយេម៉ែន​ នៅលើឧបទ្វីបអារ៉ាប់) លោក​មាន​ប្រសាសន៍ថា៖ « សិទ្ធិ និងសេរីភាពនាវាចរណ៍​អន្តរជាតិនៅ​ និង​ជុំវិញ​ច្រកសមុទ្រ Hormuz និង Bab al-Mandab ត្រូវតែស្ដារឡើងវិញ​យ៉ាងពេញលេញ។ ការទូតគឺជាមធ្យោបាយ​តែមួយគត់​ ដើម្បីឆ្ពោះទៅ​មុខ​យ៉ាង​ត្រឹម​ត្រូវ​»។

ងាក​ទៅតំបន់ហ្គាហ្សា​វិញ​ លោក Guterres និ​យាយថា ជនស៊ីវិលនៅ​តែ​រង​គ្រោះ​រៀង​រាល់​ថ្ងៃ​ ទោះបីជាមានបទឈប់បាញ់​ក៏ដោយ ដោយ​ជនរងគ្រោះ​ត្រូវបានសម្លាប់នៅ​ក្នុងផ្ទះ និងសហគមន៍របស់ពួកគេ​ ខណៈអ៊ីស្រាអែល​បង្កើនការគ្រប់គ្រង​​លើ​តំបន់​នេះ​។

លោក​សង្កត់​ធ្ងន់​ថា៖ « ក្នុង​ពេលជាមួយគ្នានេះ ស្ថានភាពរស់​នៅ​ នៅតែមិនអាចទ្រាំទ្រ​បាន ហើយជំងឺដ៏គួរឱ្យភ័យខ្លាច ​កំពុងរីករាលដាល ​ដោយប្រតិបត្តិការ​មនុស្សធម៌​ត្រូវបាន​រារាំងយ៉ាងខ្លាំង»។

លោក Guterres ក៏​បាន​ជំរុញឱ្យរដ្ឋ​ជាសមាជិក​ ដើរ​តួនាទីក្នុង​ការ​ចូល​រួម​ជា​មួយ​ UN ព្រោះ​គ្មានគំនិតផ្តួចផ្តើមការទូតណា​មួយឥតប្រយោជន៍​ទេ​ ហើយ​ក៏​គ្មានការសន្ទនាណាមួយ​ឥតប្រយោជន៍ដែរ​»៕

ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម