ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រីប្រាប់ Bloomberg ថាថៃជាអ្នកបិទទ្វាដោយខ្លួនឯងលើការចរចាទ្វេភាគីរឿងព្រំដែនទឹក
នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន Bloomberg ចំពោះការលើកឡើងរបស់រដ្ឋមន្ត្រីថៃ ស៊ីហាសាក់ ភួងកេតកែវ ដែលថាប្រទេសថៃនឹងមិនចរចារឿងព្រំដែនគោកជាមួយកម្ពុជាទេ ព្រោះកម្ពុជាប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំលើព្រំដែនទឹកដែលមិនមែនជាយន្តការទ្វេភាគី។ សម្ដេចថារឿងព្រំដែនគោក និងព្រំដែនទឹកគឺជារឿង២ដាច់ដោយឡែក ហើយចំពោះការដំណើរការយន្តការផ្សះផ្សាដោយបង្ខំនោះក៏ព្រោះថាថៃបានបិទទ្វាដោយខ្លួនឯងចំពោះការចរចាទ្វេភាគីដែរ។

ឆ្លើយទៅនឹងសំណួរក្នុងកិច្ចសម្ភាសន៍របស់សារព័ត៌មាន Bloomberg ដែលចាក់ផ្សាយនៅព្រឹកថ្ងៃទី២៤ ខែកក្កដា នេះ សម្ដេចធិបតី បានបញ្ជាក់ថារដ្ឋាភិបាលរបស់លោកអានុទីន ជាអ្នកបិទទ្វាការចរចាទ្វេភាគីដោយខ្លួនចំពោះព្រំដែនសមុទ្រជាមួយកម្ពុជា ហើយយន្តការនៃ MOU 2001 គឺជាយន្តការតែមួយគត់ដែលប្រទេសទាំងពីរមានដើម្បីចរចាព្រំដែនសមុទ្រ ហើយការលុបចោល MOU នេះធ្វើឱ្យកម្ពុជាគ្មានអ្វីក្រៅពីប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំក្នុងនីតិសមុទ្រអន្តរជាតិប៉ុណ្ណោះ។
សម្ដេចថា៖ «១៥ឆ្នាំហើយដែលកម្ពុជា និងរដ្ឋាភិបាលថៃច្រើនជាង១០ហើយដែលព្យាយាមធ្វើកិច្ចការដោយយក MOU2001 ជាគោល ដើម្បីរកដំណោះស្រាយ។ រួមទាំងនាយករដ្ឋមន្ត្រី២ចុងក្រោយរបស់ថៃផងដែរ គឺលោកថាវីនស៊ីន និងលោកស្រី អ៊ុងអ៊ីង ដែលយើងបានធ្វើការនឹងព្យាយាមរកដំណោះស្រាយដើម្បីធ្វើការអភិវឌ្ឍន៍រួមគ្នាក្នុងតំបន់(សមុទ្រ)នោះ តែជាអកុសលបើទោះបីជាយើងព្យាយាមស្នើទៅ ថៃកុំឱ្យលុបចោល MOU 2001 ក្ដីក៏គេនៅតែលុប។ ដូច្នេះយើងគ្មានជម្រើសទេមានតែបន្តនៅក្នុងយន្តការផ្សះផ្សាដោយបង្ខំប៉ុណ្ណោះ»។
អ្នកសម្របសម្រួលកិច្ចសម្ភាសន៍ក៏បានសាកសួរពីគោលដៅអ្វីដែលកម្ពុជាចង់ប្រើយន្តការផ្សះផ្សាដោយបង្ខំ ខណៈសម្ដេចបានបញ្ជាក់ថាកម្ពុជាបានដាក់សំណើ២គឺការកំណត់ព្រំដែនទឹក ឬការចូលរួមគ្នាអភិវឌ្ឍន៍លើដែនទឹករួម តែបញ្ហានេះមិនគួរត្រូវបានជជែកនៅពេលនេះ អ្វីដែលសំខាន់នោះគឺត្រូវរើសមនុស្សទី៥ ដែលជាប្រធាននៃគណៈកម្មការសម្រុះសម្រួលសិន។

កាលពីថ្ងៃទី១៩ ខែកក្កដា ក្រសួងការបរទេសកម្ពុជាបានឱ្យដឹងថាប្រទេសកម្ពុជា និងថៃបានសម្រេចពន្យារពេលបន្ថែមទៀតដើម្បីពិចារណាឱ្យបានល្អិតល្អន់ក្នុងការជ្រើសរើសប្រធានគណៈកម្មការសម្រុះសម្រួល នៃយន្តការផ្សះផ្សាដោយបង្ខំ ក្នុងនីតិសមុទ្ទរវាងប្រទេសទាំងពីរ បន្ទាប់ពីពេលវេលានៃការជ្រើសរើស៣០ថ្ងៃបានដល់ពេលកំណត់៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២១ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


