ជីវិតកម្សាន្ដ
តារាចម្រៀង ម៉េង កែវពេជ្ជតា មោទនភាពខ្លាំងក្រោយកូនប្រុសបួសសងគុណម្តាយ
តារាចម្រៀងជើងចាស់អ្នកនាង ម៉េង កែវពេជ្ជតា បានបង្ហាញអារម្មណ៍រំភើបនិងមានមោទនភាពខ្លាំងបន្ទាប់ពីកូនប្រុសជាទីស្រលាញ់របស់ខ្លួនបានសម្រេចចិត្តចូលបួសសមតាមបំណង។


តាមការបញ្ជាក់ឱ្យដឹងពីសំណាក់កំពូលតារាចម្រៀងអ្នកនាងម៉េង កែវពេជ្ជតា បាននិយាយថា គិតមកដល់ពេលនេះ កូនប្រុសខ្លួនគឺបានចូលសាងផ្នួសមានរយ:ពេលប្រមាណ៤ថ្ងៃហើយ ខណ:ក្នុងនាមអ្នកនាងជាម្តាយពិតជាមានក្តីរំភើបក្នុងចិត្តខ្លាំងណាស់ដែលឃើញកូនប្រុសកត្តញ្ញូបែបនេះ។
អ្នកនាង ម៉េង កែវពេជ្ជតា បានរៀបរាប់ថាជ្រះថ្លាណាស់លោកកូនម្ដាយរំភើបចិត្តនិយាយមិនចង់ចេញសាងផ្នួសម៉ែម្នាក់នេះគឺជាម្ដាយដែលមានសំណាងបំផុត ដោយមានកូនប្រុសកូនស្រីទាំងពីរជាកូនរបស់ម៉ែឃើញលោកកូននិមន្តមកពីសាលាឆាន់ ដោយមានកាន់សៀវភៅធម៌ផង ក្នុងចិត្តម៉ែសែនរំភើប លួចញញឹមក្នុងចិត្តមិនឈប់។
កំពូលតារាចម្រៀងស្រីអ្នកនាង ម៉េង កែវពេជ្ជតាបានបន្តទៀតថារហូតមកដល់ថ្ងៃនេះកូនប្រុសឈ្មោះ រតនៈ គឺបួសបាន៤ថ្ងៃហើយដោយក្នុងនោះអ្នកនាងក៏បានបង្ហោះវីដេអូជាបន្តបន្ទាប់ជាមួយនឹងអារម្មណ៍ដ៏រំភើបផងដែរ។ ទន្ទឹមគ្នានោះ ក៏មានអ្នកគាំទ្រមួយចំនួនសរសើរដែរថា អ្នកនាង ម៉េង កែវពេជ្ជតា ចិញ្ចឹម អប់រំកូនបានល្អទោះបីជាអ្នកនាងរស់នៅមានឈ្មោះស្រ្តីមេម៉ាយក៏ដោយ៕ ដោយ៖ ចាន់រ៉ា

-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


