ព័ត៌មានអន្ដរជាតិ
អេស្ប៉ាញ ប្រកាសអាសន្នក្នុងតំបន់ម៉ាឌ្រីដ បន្ទាប់ពីភ្លើងឆេះព្រៃខ្លាំង ពិបាកគ្រប់គ្រង
ប្រទេសអេស្ប៉ាញ បានប្រកាសអាសន្ន ចាប់ពីថ្ងៃទី២៣ ខែកក្កដា ក្នុងតំបន់ម៉ាឌ្រីដ និងខេត្ត Avila ជិតរដ្ឋធានីនោះ បន្ទាប់ពីភ្លើងឆេះព្រៃបានឆាបឆេះយ៉ាងខ្លាំង ដែលគ្មានលទ្ធភាពគ្រប់គ្រងទាន់ពេលវេលា។
ទីភ្នាក់ងារសារព័ត៌មាន AFP ផ្សាយនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ វិធានការនេះ បានប្រកាសដោយក្រសួងមហាផ្ទៃ ក្នុងគោលបំណងពន្លឿនការដាក់ពង្រាយសម្ភារៈចាំបាច់ ដើម្បីប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះព្រៃនៅតំបន់ម៉ាឌ្រីដ ព្រមទាំងបង្ខំឱ្យមានការជម្លៀសមនុស្ស ១០ ០០០នាក់ និងដាក់ការឆ្លើយតបចំពោះវិបត្តិនេះទៅអង្គភាពសង្គ្រោះបន្ទាន់ផ្នែកយោធា។

មនុស្សជាង ១០ ០០០នាក់ត្រូវបានជម្លៀសចេញក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះនៅទូទាំងតំបន់ម៉ាឌ្រីដ ជាកន្លែងដែលភ្លើងឆេះព្រៃជាច្រើនកំពុងឆេះក្នុងពេលតែមួយ។
អាជ្ញាធរអេស្ប៉ាញនៅព្រឹកព្រលឹមថ្ងៃទី ២៣ ខែកក្កដា បានផ្ញើសារដើម្បីជម្លៀសមនុស្សចំនួន ៣ ៥០០នាក់ នៅតំបន់ Aldea de Fresno ចម្ងាយប្រហែល ៦០គីឡូម៉ែត្រពីទីក្រុងម៉ាឌ្រីដ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយអេស្ប៉ាញ ភ្លើងឆេះព្រៃដែលបានផ្ទុះឡើងនៅថ្ងៃទី២៣ ខែកក្កដានៅតំបន់ Avila កំពុងរាលដាលហួសពីការគ្រប់គ្រង។
លើសពីនេះ មនុស្សចំនួន ១ ៥០០នាក់ត្រូវបានជម្លៀសចេញពីតំបន់ទេសចរណ៍ជនបទ និងការអភិវឌ្ឍលំនៅដ្ឋាននៅ El Tiemblo ដោយសារតែអណ្តាតភ្លើង កំពុងឆាបឆេះយ៉ាងឆាប់រហ័ស នេះបើយោងតាមកាសែត El Pais ។
ភ្លើងឆេះដ៏ធំបំផុតគឺនៅម្ខាងនៃទីក្រុងម៉ាឌ្រីដ ក្នុងខេត្ត Guadalajara ចម្ងាយប្រហែល ១០០គីឡូម៉ែត្រភាគខាងជើងនៃរដ្ឋធានី ហើយបានបំផ្លាញផ្ទៃដីចំនួន ៣២ ០០០ហិកតា ចាប់តាំងពីថ្ងៃទី១៦ ខែកក្កដា។
នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez បង្ហោះសារលើបណ្តាញសង្គម X ដោយជំរុញឱ្យសាធារណជនអនុវត្តការប្រុងប្រយ័ត្នខ្ពស់ និងស្តាប់ការណែនាំពីអាជ្ញាធរ។ រដ្ឋាភិបាលបានដាក់ពង្រាយធនធានទាំងអស់ដែលមាន ដើម្បីបញ្ឈប់ភ្លើងឆេះព្រៃដ៏គួរឱ្យភ័យខ្លាច កំពុងប៉ះពាល់ដល់តំបន់ជាច្រើន ដូចជា Avila, Leon, Toledo, ម៉ាឌ្រីដ និងតំបន់ផ្សេងទៀតនៃប្រទេសអេស្ប៉ាញ៕
ណឺ មិនា
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


