Connect with us

កីឡា

យប់​នេះ កម្ពុជា ប្រកួត​ជា​មួយ​ សិង្ហបុរី ជា​ការ​ជួប​គ្នា​លើក​ទី១១ គិត​ពី​ឆ្នាំ២០០៤

បានផុស

នៅ

វេលា​ម៉ោង ៧:០០​នាទី យប់​ថ្ងៃ​សុក្រ​នេះ ក្រុម​កម្ពុជា បើក​ទ្វារ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ ទទួល​ស្វាគមន៍​ក្រុម​សិង្ហបុរី ​វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល ពាន​រង្វាន់​ASEAN Championship ដែល​ជា​ការ​ប្រកួត​បើក​ឆាក​អបអរសាទរ​ខួប ៣០ ឆ្នាំ ពាន​រង្វាន់​អាស៊ាន​មួយ​នេះ​បាន​ដំណើរ​ការ​ប្រកួត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្ពុជា និង សិង្ហបុរី ស្ថិត​នៅ​ក្នុង​ពូល​​ជាមួយ​គ្នា​ដូច​កាល​ពី​ឆ្នាំ ២០២៤។ ការ​ប៉ះ​គ្នា​ចុង​ក្រោយ​បំផុត​រវាង ក្រុម​ទាំង​ពីរ​កាល​ពី​ខែ​ធ្នូ ឆ្នាំ ២០២៤ នៅ​ប្រទេស​សិង្ហបុរី ដែល​កម្ពុជា បានចាញ់​ដោយ​លទ្ធផល ២-១។ ការ​ប្រកួត​នោះ​​ បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ខក​ចិត្ត​យ៉ាង​ខ្លាំង ដោយសារ​ពេល​នោះ សិង្ហបុរី រក​បាន ២ គ្រាប់​យ៉ាង​លឿន​លើ​ក្រុម​កម្ពុជា នៅ​នាទី ៩ និង ១៦ ក្នុង​វគ្គ​ទី​១ ហើយ​កម្ពុជា រក​បាន ១ គ្រាប់​វិញ​នៅ​នាទី ៥៩ ក្នុង​វគ្គ​ទី​២។

ការ​ប្រកួត​នោះ​បាន​​ធ្វើ​ឲ្យ​អ្នក​​គាំទ្រ​បាន​លើក​ឡើង​មតិ​ផ្សេង​​ៗ​រហូត​ធ្វើ​ឲ្យ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​ធ្វើ​ការ​ស៊ើប​អង្កេត ហើយ​ទីបំផុត សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​បញ្ជាក់​ថា គ្រាប់​បាល់ទាំង​ពីរ​នោះ​បាន​កើត​មាន​ឡើង​ដោយ​កំហុស​បច្ចេកទេស​របស់​អ្នក​ចាំទីពោល​គឺ​គ្មាន​ជាប់​ពាក់​ព័ន្ធ​នឹង​រឿង​អ្វី​ផ្សេង​ឡើយ។

គិត​ចាប់​ទាំង​ពី​ពេល​នោះ​មក​មាន​រយៈ​ពេល​ប្រមាណ​ជិត ២ ឆ្នាំ​ហើយ​ដែល កម្ពុជា ត្រូវ​ប៉ះ​គ្នា​ជា​ថ្មី​នៅ​ក្នុង​ពាន​រង្វាន់​ដដែល ប៉ុន្តែ​នៅ​ទឹក​ដី​កម្ពុជា​វិញ​ម្តង ដូច្នេះ​ជា​ពេល​វេលា​ដែល​ក្រុម​បាល់ទះ​កម្ពុជា​ជម្រុះ​ជា​មួយ សិង្ហបុរី ជា​ថ្មី។

ក្រុម​កម្ពុជា បច្ចុប្បន្ន​ស្ថិត​​នៅ​​​លេខ ១៧៥ ក្នុង​តារាង​ចំណាត់​ថ្នាក់ពិភព​លោក FIFA Ranking ខណៈ សិង្ហបុរី ស្ថិត​នៅ​លេខ ១៤៨។ កម្ពុជា​អវត្តមាន​កីឡាករ​សំខាន់​ៗ​ជា​ច្រើន ក្នុង​នោះ​មាន​កីឡាករ​ចូល​សញ្ជាតិ​ថែម​ទៀត។ ផ្ទុយ​ទៅ​វិញ សិង្ហបុរី មាន​កីឡាករ​ពេញ​ជើង​ល្អ​ដោយសារ​ក្លិប​របស់​គេ​អនុញ្ញាត​ឲ្យ​កីឡាករ​ចូល​ជម្រើស​ជាតិ បើ​ទោះ​បី​ជា​ក្លិប​របស់​ពួក​គាត់​មាន​កាតព្វកិច្ច​ប្រកួត​ពាន​រង្វាន់​ក្លិប​​អាស៊ី​កម្រិត​ទី​២​ក៏​ដោយ។

គិត​ត្រឹម​ឆ្នាំ ២០០៤ កម្ពុជា និង សិង្ហបុរី ធ្លាប់​ជួប​គ្នា ១០ លើក​ ក្នុង​កម្ពុជា ​បាន​ឈ្នះ​តែ​ ១ លើក​គត់​ក្នុង​ជំនួប​មិត្តភាព​អន្តរជាតិ ឆ្នាំ ២០១៦ ដោយ​លទ្ធផល ២-១ នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក ខណៈ​ ៩ ប្រកួត​ផ្សេង​ទៀតសុទ្ធ​តែ​ សិង្ហបុរី ជា​អ្នក​ឈ្នះ។

៥ ​ប្រកួត​ចុង​ក្រោយ​របស់​កម្ពុជា គឺ​ឈ្នះ ២ ស្មើ១ និង​ចាញ់ ២ ក្នុង​នោះ​ឈ្នះ ប៊ូតាន់ ៤-០ និង​ឈ្នះ ហុងកុង ២-០ ហើយ​ស្មើ ហុងកុង ១-១ ប៉ុន្តែ​ចាញ់ អារូប៉ា ២-១ និងចាញ់ តាហ្ស៊ីគីស្ថាន ២-១។ ចំណែក ៥​ ប្រកួត​ចុង​ក្រោយ​របស់​ សិង្ហបុរី ​ឈ្នះ ៣ និង​ចាញ់ ២ ក្នុង​នោះ​ឈ្នះ ហុងកុង  ២-១, ឈ្នះ បង់ក្លាដែស ១-០ និង​ឈ្នះ ម៉ុងហ្គោលី ៤-១ ប៉ុន្តែ​ចាញ់ សៀម ៣-២ និង​ចាញ់ ចិន ២-១។

មុន​ប៉ះគ្នា ក្រុម​ទាំង​ពីរ​សុទ្ធ​តែ​បាន​ទៅ​បោះ​ជំរុំ​ហ្វឹក​ហាត់​នៅ​ប្រទេស​ជប៉ុន​ដូច​គ្នា។ នៅ​ទី​នោះ ​កម្ពុជា​ ​បាន​​ប្រកួត​កម្តៅ​សាច់​ដុំ​ជា​មួយ​ក្លិប​របស់​ជប៉ុន ២ ប្រកួត ហើយ សិង្ហបុរី ក៏​មាន​ការ​ប្រកួត​កម្តៅ​សាច់​ដុំ​ជា​មួយ​ក្លិប​ជប៉ុន ២ ប្រកួត​ដែរ។

ការ​ប្រកួត​យប់​នេះ​ក៏​ដើម្បី​អបអរសាទរ​ខួប ៣០ ឆ្នាំ​នៃ​ពាន​រង្វាន់​លំដាប់​ទី​១​ប្រចាំ​តំបន់​អាស៊ាន ASEAN Championship ដែល​ត្រូវ​បាន​បង្កើត​ឡើង​ជា​ផ្លូវ​ការ​តាំង​ពី​ឆ្នាំ ១៩៩៦៕

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម