យោងតាមការវាយតម្លៃរបស់សហភាពអឺរ៉ុបនិងអង្គការសហប្រជាជាតិ (EU-UN) ចេញផ្សាយនៅថ្ងៃទី២០ ខែមេសា តំបន់ហ្គាហ្សាត្រូវការថវិកាជាង៧១ប៊ីលានដុល្លារអាមេរិកសម្រាប់ការស្តារនិងកសាងហេដ្ឋារចនាសម្ព័ន្ធដែលរងការបំផ្លិចបំផ្លាញដោយអ៊ីស្រាអែល ក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខ។
អ៊ីស្រាអែលជាមួយសម្ព័ន្ធមិត្តរបស់ខ្លួនគឺសហរដ្ឋអាមេរិក កំពុងត្រៀមខ្លួនក្នុងការវាយប្រហាររោងចក្រថាមពលដ៏មានសក្តានុពលរបស់ទីក្រុងតេហេរ៉ង់ ប្រសិនបើបទឈប់បាញ់ជាមួយអ៊ីរ៉ង់ដួលរលំ
ប្រធានាធិបតីលីបង់ លោក Joseph Aoun លើកឡើងកាលពីថ្ងៃសុក្រ ថាប្រទេសរបស់លោកកំពុងស្ថិតក្នុងដំណាក់កាលថ្មីមួយនៃកិច្ចព្រមព្រៀងអចិន្ត្រៃយ៍ បន្ទាប់ពីបទឈប់បាញ់រយៈពេល ១០ថ្ងៃ រវាងអ៊ីស្រាអែល-ក្រុមហេសបូឡា(Hezbollah) ចូលជាធរមាន។
ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បានចោទប្រកាន់អ៊ីស្រាអែលពីបទប្រព្រឹត្តអំពើដ៏ឃោរឃៅប្រឆាំងនឹងជនជាតិប៉ាឡេស្ទីននិងលីបង់ ហើយអះអាងថាទីក្រុងអង់ការ៉ា(Ankara) អាចនឹងប្រើប្រាស់សកម្មភាពយោធាប្រឆាំងនឹងរដ្ឋជ្វីហ្វ ស្រដៀងគ្នាទៅនឹងការអន្តរាគមន៍ពីរបស់ខ្លួនពីមុននៅតំបន់ Karabakh និងប្រទេសលីប៊ី។
ប្រាំមួយខែ បន្ទាប់ពីបទឈប់បាញ់ត្រូវបានប្រកាសជាផ្លូវការរវាងអ៊ីស្រាអែលនិងក្រុមប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា ប្រធានសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ(UN) លើកឡើងថា ប្រជាជនប៉ាឡេស្ទីននៅតែស្ថិតក្នុងគ្រោះថ្នាក់ធ្ងន់ធ្ងរ ខណៈការវាយប្រហាររបស់អ៊ីស្រាអែលនៅតែបន្តជារៀងរាល់ថ្ងៃ
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បញ្ជាឱ្យគណៈរដ្ឋមន្ត្រីរបស់លោកបើកកិច្ចចរចាសន្តិភាពជាមួយប្រទេសលីបង់ជាលើកដំបូងក្នុងរយៈពេលច្រើនឆ្នាំ ចំពេលមានសម្ពាធកាន់តែខ្លាំងឡើងពីសហរដ្ឋអាមេរិក។
អគ្គលេខាធិការអង្គការសហប្រជាជាតិ(UN) ព្រមានថាការវាយប្រហារដ៏សាហាវរបស់អ៊ីស្រាអែលលើប្រទេសលីបង់បានបង្កហានិភ័យធ្ងន់ធ្ងរដល់បទឈប់បាញ់ដ៏ផុយស្រួយរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់។ នេះបើតាមអ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិ