លោក អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការបាល់ទះកម្ពុជា បានទម្លាយពីលក្ខខណ្ឌដ៏ពិបាកមួយ ដែលសហព័ន្ធបាល់ទះ អាស៊ី (AVC) បានដាក់មកឱ្យខាងភាគីកម្ពុជា ប្រសិនបើចង់ចូលរួមការប្រកួតពានដ៏ធំប្រចាំទ្វីប អាស៊ី AVC Nations Cup។
ការប្រកួតព្រឹត្តិការណ៍បាល់ទះទ្វីបអាស៊ី AVC Men's Volleyball Nations Cup ២០២៥ ដែលធ្វើឡើងនៅប្រទេស បារ៉ែន បានរកឃើញក្រុមឡើងទៅកាន់វគ្គ ៨ ក្រុមចុងក្រោយហើយ ដ្បិតមិនទាន់បញ្ចប់ការប្រកួតជុំដំបូងជាស្ថាពរក៏ដោយ។