Connect with us

កីឡា

ថៃ អស់ឱកាសទៅវគ្គ៨ក្រុមពានបាល់ទះអាស៊ី Nations Cup ក្រោយចាញ់ឥណ្ឌូណេស៊ី ៣-២

បានផុស

នៅ

ការប្រកួតព្រឹត្តិការណ៍បាល់ទះទ្វីបអាស៊ី AVC Men’s Volleyball Nations Cup ២០២៥ នៅប្រទេស បារ៉ែន បានរកឃើញក្រុមឡើងទៅកាន់វគ្គ ៨ ក្រុមចុងក្រោយហើយ ដ្បិតមិនទាន់បញ្ចប់ការប្រកួតជុំដំបូងជាស្ថាពរក៏ដោយ។

រូបភាព
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពូល A ក្រុមម្ចាស់ផ្ទះ បារ៉ែន និង ឥណ្ឌូណេស៊ី​ នៅសល់ ១ ប្រកួតក្នុងដៃទៀត ប៉ុន្តែពួកគេបានកក់កៅអីឡើងទៅវគ្គ ៨ ក្រុមផ្លូវការហើយ ខណៈ ថៃ បានធ្លាក់ត្រឹមវគ្គនេះ បន្ទាប់ពីចាញ់ ឥណ្ឌូណេស៊ី​ ក្នុងការប្រកួតទី ២ កាលពីថ្ងៃទី ១៨ ខែ មិថុនា ម្សិលមិញក្នុងលទ្ធផល ៣ សិតទល់នឹង ២។

ទិដ្ឋភាពប្រកួត

ដោយឡែកពូល B ក្រុម កាតា និង អូស្តា្រលី បានឡើងទៅវគ្គ ៨ ក្រុមដោយស្វ័យប្រវត្តិ បន្ទាប់ពីក្រុម កាហ្សាក់ស្ថាន ដកខ្លួនពីការប្រកួត។ ពូល C ក្រុម ប៉ាគីស្ថាន និង ឆាយនីស​ តៃប៉ិ បានឡើងទៅវគ្គ ៨ ក្រុមចុងក្រោយ ដ្បិតនៅសល់ ១ ប្រកួតទៀតក៏ដោយ បន្ទាប់ពី ហ្វីលីពីន ឆ្លងកាត់ ២ ប្រកួត ចាញ់ទាំង ២ ធ្លាក់ត្រឹមវគ្គនេះ។

ចុងក្រោយពូល D ក៏បានរកឃើញ ២ ក្រុមឡើងទៅវគ្គ ៨ ក្រុមចុងក្រោយហើយដែរ ទោះនៅសល់ ១ ប្រកួតទៀតក៏ដោយ ដោយកូរ៉េខាងត្បូង និងវៀតណាម ជាអ្នកដឹកដៃគ្នាឡើងទៅវគ្គបន្ត បន្ទាប់ពី នូវែលសេឡង់ ឆ្លងកាត់ ២ ប្រកួត ចាញ់ទាំង ២ ធ្លាក់ត្រឹមវគ្គនេះ។

គួរបញ្ជាក់ថា ការប្រកួតវគ្គ ៨ ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ AVC Men’s Volleyball Nations Cup ២០២៥ នឹងធ្វើឡើងនៅថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ ២០២៥។ ចំណែកវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅថ្ងៃទី ២៣ ខែ មិថុនា និងចុងក្រោយវគ្គផ្តាច់ព្រ័ត្រ និងវគ្គដណ្តើមចំណាត់ថ្នាក់លេខ ៣ នឹងធ្វើឡើងនៅថ្ងៃទី ២៤ ខែ មិថុនា៕

រូបភាព

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម