បច្ចេកវិទ្យា
iPhone ដំណើរការមុខងារ ដោះសោទ្វារបន្ទប់សណ្ឋាគារ
នៅក្នុងទូរសព្ទ iPhone ប្រតិបត្តិការ iOS 15 និងនាឡិកាឆ្លាតវៃ Apple Watch ប្រតិបត្តិការ watchOS 8 ដែលចេញលក់កាលពីខែកញ្ញា ឆ្នាំមុន បានបន្ថែមនូវមុខងារ Room Key អាចអនុញ្ញាតឱ្យអ្នកប្រើប្រាស់ ប្រើទូរសព្ទ និងនាឡិការបស់ខ្លួនដោះសោរទ្វារបន្ទប់ ឬច្រកចេញនៅក្នុងសណ្ឋាគារបានយ៉ាងងាយស្រួល។

ខណៈកាលពីខែមុន នាចុងឆ្នាំ២០២១ សណ្ឋាគារ Hyatt នៅសហរដ្ឋអាមេរិក បានប្រកាសគាំទ្រ និងសហការជាមួយមុខងារ Room Key តាមរយៈកម្មវិធី Apple Wallet ទៅលើអ្នកប្រើប្រាស់មួយចំនួនតូច ដើម្បីសាកល្បងមុខងារនេះនៅក្នុងសណ្ឋាគាររបស់ខ្លួន។
ក្នុងនោះដែរ ពិធីករទូទស្សន៍អាមេរិក លោក Rich DeMuro បានចូលទៅស្នាក់នៅសណ្ឋាគារ Hyatt Regency Long Beach ដើម្បីសាកល្បងសមត្ថភាពមុខងារ Room Key ហើយលោកក៏បានថតវីដេអូបង្ហាញពីរបៀបប្រើប្រាស់ផងដែរ។

ពិធីកររូបនេះ ប្រាប់ថា មុខងារ Room Key មិនត្រឹមតែអាចប្រើនៅបន្ទប់ប៉ុណ្ណោះទេ វាក៏អាចប្រើដើម្បីដោះសោនៅតាមទីតាំងប្រើរួមគ្ទ្វាដូចជា ទ្វារជណ្តើរយន្ត កន្លែងហាត់ប្រាណ អាងហែលទឹក និងទីតាំងផ្សេងមួយចំនួនទៀតក្នុងសណ្ឋាគារ។
គួរបញ្ជាក់ថា មុខងារថ្មីនេះ មិនទាន់មានដាក់ឱ្យដំណើរការនៅក្នុងប្រទេសផ្សេងនៅឡើយ ខណៈកម្ពុជាក៏មិនទាន់អាចប្រើបានដែរ។
ចង់ជ្រាបកាន់តែច្បាស់ ទស្សនាវីដេអូខាងក្រោម!
ប្រែសម្រួល៖ សន្យា
ចុចអាន៖ Gmail បន្ថែមមុខងារថ្មី អាចប្រើដូច Telegram និង Messenger ដែរ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


