Connect with us

បច្ចេកវិទ្យា

កំពូលរថយន្ត SUV ដែលកំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំងនៅប្រទេសកម្ពុជា!

បានផុស

នៅ

នៅ​ថ្ងៃ​ទី ១៧ ខែ​កុម្ភៈ ឆ្នាំ ២០២៣ ថ្មីៗ​នេះ​គេ​សង្កេត​ឃើញ​ថា មាន​កំពូល​រថយន្ត SUV មួយ​ប្រភេទ​ដែល​ត្រូវបាន​នាំ​ចូលមកក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​ដោយ​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​សំណាក់​អតិថិជន តាំងពី​មិនទាន់មាន​វត្តមាន​នៅលើ​ទីផ្សារ​ប្រទេស​កម្ពុជា​មក​ម្ល៉េះ នោះ​គឺ​រថយន្ត Ford Territory ស៊េរី​ឆ្នាំ 2023។ រថយន្ត​នេះ​ត្រូវបាន​ធ្វើការ​ផ្លាស់ប្ដូរ​រូបរាង​ថ្មី​ទាំងស្រុង រួម​ជាមួយ​នឹង​បច្ចេកវិទ្យា​ទំនើបៗ​ជំនាន់​ចុងក្រោយ​ទាំងអស់នេះ ធ្វើឲ្យ​រថយន្ត Ford Territory ស៊េរី​ឆ្នាំ 2023 នេះ ទទួលបាន​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ពី​សំណាក់​អតិថិជន Ford ហើយ​វត្តមាន​របស់​រថយន្ត​នេះ​ក៏​ចាប់ផ្ដើម​ចរាចរណ៍​ពាសពេញ​ដង​វិថី នៃ​ទីក្រុង​ភ្នំពេញ ក៏ដូចជា​តាម​បណ្ដា​ខេត្ត​នានា​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រថយន្ត Ford Territory ស៊េរី​ឆ្នាំ 2023 បំពាក់​មក​ជាមួយ​នូវ​ម៉ាស៊ីន សាំង​ជំនាន់​ថ្មី ៤ ស៊ីឡាំង ចំណុះ 1.5L EcoBoost ដែល​អាច​ផលិត​កម្លាំង​សេះ​ដល់​ទៅ 163 PS និង​កម្លាំង​រមួល 250 nm ជាមួយ​នឹង​ប្រអប់លេខ ៧ វគ្គ​អូ​តូ។

ការ​រចនា​រូបរាង​ផ្នែក​ខាងក្រៅ​របស់​រថយន្ត Ford Territory ស៊េរី​ឆ្នាំ 2023 នេះ បាន​ផ្តោត​សំខាន់​ទៅលើ​ភាព​ទំនើប ទាន់សម័យ ដោយ​ប៉ា​ណា ផ្នែក​ខាងមុខ​នៃ​រថយន្ត​នេះ រចនា​ម៉ូត​បែប​សំណាញ់​ពណ៌​ខ្មៅ​រលោង ថ្មី ប្លែក បង្ហាញ​ពី​ភាព​អង់អាច អម​ជាមួយនឹង​ចង្កៀង​ខាងមុខ​ដែល​បំពាក់​មកជា​មួយ​នូវ​អំពូល​បំភ្លឺ​ពេល​ថ្ងៃ (Day time running light) និង​មាន​អំពូល​កាត់​អ័ព្ទ និង​ចង្កៀង​ហ្វា​កូដ​អូ​តូ​ជាមួយ​មុខងារ Follow Me Home នៅ​ផ្នែក​ខាងក្រោម ដែល​ជួយ​ឲ្យ​ការ​បើកបរ​កាន់តែ​មាន​សុវត្ថិភាព​មិន​ថា​ពេលយប់ ឬ​ពេល​ថ្ងៃ។ ផ្នែក​ខាងក្រោយ នៃ​រថយន្ត​នេះ​វិញ ត្រូវ​បាន​បំពាក់​មក​ជាមួយ​នូវ​ចង្កៀង​ប្រភេទ​LED មាន​ពន្លឺ​ភ្លឺ​ច្បាស់​ល្អ ដែល​ត្រូវបាន​រចនា​បែប​ផុស 3D រាង​អក្សរ L ជាមួយនឹង​ស៊ីញ៉ូ​ប្រដេញ ធ្វើ​ឲ្យ​ផ្នែក​ខាងក្រោយ នៃ​រថយន្ត​កាន់តែ​មាន​ភាព​ទាក់ទាញ​ថែម​ទៀត​ផង។

មិនតែប៉ុណ្ណោះ រថយន្ត Ford Territory ស៊េរី​ឆ្នាំ 2023 នេះ កាន់តែ​ផ្តល់​ភាព​ងាយស្រួល​ដល់​អ្នក​ដែល​មាន​សមាជិក​គ្រួសារ​ច្រើន ដោយសារតែ​ឃ្លុប​ក្រោយ​របស់​រថយន្ត​នេះ​ធំ ទូលាយ​ជាង​មុន ដែល​ផ្តល់​កន្លែង​ដាក់​សម្ភារៈ​បាន​កាន់តែច្រើន។

ក្រឡេក​មក​មើល ផ្នែក​ខាងក្នុង នៃ​រថយន្ត Ford Territory ស៊េរី​ឆ្នាំ 2023 នេះ​វិញ បាន​ភ្ជាប់​មក​ជាមួយ​នូវ កៅអី​ស្បែក​ថ្មី ពណ៌​ខៀវខ្ចី និង​តាម​ឡូ​ស្បែក​លាយ​ឈើ​ប្រណិត​មួយ​ជុំវិញ​រថយន្ត​ដែល​រំលេច​នូវ​ភាព​ថ្លៃថ្នូរ ទំនើប ទាន់សម័យ ធ្វើ​ឲ្យ​ការ​បើកបរ​កាន់តែ​មាន​ភាព​ស៊ី​វីល័យ​។

មិនតែប៉ុណ្ណោះ រថយន្ត​នេះ​ក៏បាន​ភ្ជាប់​មក​ជាមួយ​នូវ ប្រព័ន្ធ​កៅអី​ត្រជាក់​ផ្នែក​ខាងមុខ សក្ដិសម​ពិសេស​សម្រាប់​ការបើកបរ​ក្នុង​អាកាសធាតុ​ក្តៅ និង​ជួយ​មិនឲ្យ​អ្នក​បើកបរ​មាន​អារម្មណ៍​ថា​នឿយ​ហត់​មិន​ថា​ការ​បើកបរ​ផ្លូវ​ជិត ឬ​ឆ្ងាយ។

មិនតែប៉ុណ្ណោះ អ្នកបើកបរ នឹងមាន​អារម្មណ៍​កាន់តែ​អស្ចារ្យ ជាមួយនឹង​ចង្កូត​អេ​ឡិច​ត្រូ​និ​ក​រាង​អក្សរ D ធូរ​ងាយស្រួល​ប្រើ កុង​ទ័​រ​ឌីជីថល ទំហំ 12.3 អ៊ី​ញ ដែល​អាច​ប្តូរ​បាន​ដល់​ទៅ​ពីរ Style រួមមាន Classic និង Sport ហើយ​អាច​ប្តូរ​ប្រព័ន្ធគ្រប់គ្រង​ការបើក​បរបាន​ដល់​ទៅ ៤ ម៉ូត គឺ ផ្លូវ​ធម្មតា (Normal) សន្សំសំចៃ​ប្រេង (Eco) ស្ព័​រ (Sport) និង ឧបសគ្គ (Mountain)។

រថយន្ត Ford Territory ស៊េរី​ឆ្នាំ 2023 នេះ ក៏បាន​បំពាក់​មក​ជាមួយ​នូវ អេក្រង់​កម្សាន្ត Touch Screen ទំហំ 12 អ៊ី​ញ ដែល​ភ្ជាប់​មក​ជាមួយ​បច្ចេកវិទ្យា​ជំនាន់​ថ្មី អាច​ភ្ជាប់​ជាមួយ Apple CarPlay និង Android Auto ដោយ​មិនចាំបាច់​ប្រើ​ខ្សែ​ផងដែរ​។ រថយន្ត​នេះ​ក៏បាន​បំពាក់​មកជា​មួយ​នូវ ចង្កឹះ​លេខ​អេ​ឡិច​ត្រូ​និក (Rotary E-shifter) និង​ប្រព័ន្ធ​សាក​ថ្ម​ទូរស័ព្ទ​ឥត​ខ្សែ​ដែល​ធ្វើ​ឲ្យ​ផ្នែក​ខាងក្នុង​កាន់តែ​មាន​ភាព ទូលាយ និង​ប្រណិត​ភាព។

បន្ថែម​លើ​នេះ​ទៅទៀត ការបើកបរ​កាន់តែ​មាន​ផាសុកភាព ជាមួយ​នឹង​ប្រព័ន្ធ​ប​ន្សុ​ត​ខ្យល់ PM2.5 និង​ម៉ាស៊ីនត្រជាក់ Doul Zone Auto ដែល​អាច​គ្រប់គ្រង​សីតុណ្ហភាព​ដោយ​ស្វ័យប្រវត្ត​ផ្នែក​ខាងមុខ និង ដំបូល​កញ្ចក់ Panoramic ធំ​អាច​បើក បិទ ស្រូបយក​ពន្លឺព្រះអាទិត្យ ឬ​ខ្យល់អាកាស​ធម្មជាតិ ធ្វើឲ្យ​ការបើកបរ​កាន់តែ​មាន​ភាពស្រស់​ស្រាយ។

រថយន្ត Ford Territory ស៊េរី​ឆ្នាំ 2023 មានការ​ផ្លាស់ប្ដូរ​ទាំង​ស្រុង មិន​ថា​រូបរាង បច្ចេកវិទ្យា ដែល​បាន​បំពាក់​ជាមួយ​នឹង​ប្រព័ន្ធ​សុវត្ថិភាព​ទំនើបៗ ដែល​ជា​ជំនាន់​ចុងក្រោយ សក្ដិសម​ឥត​ខ្ចោះ ជា​កំពូល​រថយន្ត SUV នៅក្នុង​ប្រទេស​កម្ពុជា ដូចជា ៖

•​ ​ប្រព័ន្ធ​ជំនួយ​លើ​ចង្កូត និង​រំលឹក​អ្នកបើកបរ​បើក​ក្នុង​គន្លង​ត្រឹមត្រូវ​

•​ ​ប្រព័ន្ធ​ផ្តល់​សញ្ញា​គ្រោះថ្នាក់​ផ្នែក​ចំហៀង​រថយន្ត​

•​ ​ប្រព័ន្ធ​ជំនួយ​ចូល​ចត​ដោយ​ស្វ័យប្រវត្ត​បែប​អក្សរ (P) និង​បែប​អក្សរ (T) ប្រព័ន្ធ​ជំនួយ​ចាក​ចេញ​ពី​ចំណត និង​ប្រព័ន្ធ​ថយក្រោយ​ស្វ័យប្រវត្ត​តាម​គន្លង​ដើម (Reversing) ជាមួយ​នឹង​សេន​ស័​រ​ចំនួន ១២ គ្រាប់​

•​ ​ប្រព័ន្ធ​ផ្តល់​សញ្ញា​គ្រោះថ្នាក់​ពេល​មាន​ឧបសគ្គ ឬ​អ្នក​ថ្មើរជើង​ឆ្លងកាត់ និង​ប្រព័ន្ធ​ចាប់​ហ្វ្រាំង​បន្ទាន់​ដោយ​ស្វ័យប្រវត្ត

•​ ​ប្រព័ន្ធ​បន្ថយល្បឿន រក្សា​គម្លាត​សុវត្ថិភាព ឈប់​និង​ទៅមុខ​ដោយ​ស្វ័យប្រវត្ត​តាម​រថយន្ត​ខាងមុខ

•​ ​ប្រព័ន្ធ​ផ្តល់​សញ្ញា​គ្រោះថ្នាក់​ពេល​បើកទ្វារ​រថយន្ត​

•​ ​ប្រព័ន្ធ​កាមេរ៉ា​សុវត្ថិភាព 360 ដឺ​ក្រេ​កម្រិត​ខ្ពស់​មួយ​ជុំវិញ​រថយន្ត​

•​ ​ប្រព័ន្ធ​បិទ​/​បើក​ឃ្លុប​ក្រោយ​ដោយ​ស្វ័យប្រវត្ត ដោយ​គ្រាន់តែ​គ្រវាស​ជើង

•​ ​ប្រព័ន្ធ​ទប់​លំនឹង​ពេល​ឡើង​និង​ចុះ​ចំណោត​

•​ ​ប្រព័ន្ធ​ហ្វ្រាំង ABS និង​ប្រព័ន្ធ ESP

•​ ​ប្រព័ន្ធ​ទប់​លំនឹង​រថយន្ត​ពេល​បើកបរ​លើផ្លូវ​កោង​និង​រអិល (Traction Control)

រថយន្ត Ford Territory ស៊េរី​ឆ្នាំ 2023 ផ្តល់ជូន​ជម្រើស​ពណ៌​ដល់​ទៅ ៦ សម្រាប់​អតិថិជន​ធ្វើការ​ជ្រើសរើស​រួមមាន ៖ ពណ៌​ខៀវខ្ចី ពណ៌​ស ពណ៌​ខ្មៅ ពណ៌​សូកូឡា ពណ៌​ទឹកមាស និង​ពណ៌​ក្រហម ជាមួយ​នឹង​តម្លៃ​ដ៏​សមរម្យ ដែល​មាន​លក់​នៅ​លើ​ទីផ្សារ​ប្រទេស​កម្ពុជា​ត្រឹមតែ 48,900 ដុល្លារ​តែប៉ុណ្ណោះ។​

លើសពីនេះទៅទៀត រាល់​ការទិញ​នូវ​រថយន្ត Ford អតិថិជន​នឹង​ទទួល​បាន​នូវ​ការ​ធានា ៣ ឆ្នាំ ឬ ១០ ម៉ឺន​គ​.​ម ពី Ford Cambodia សេវា​ថែទាំ​ឥតគិតថ្លៃ​ពី​ក្រុមហ៊ុន 1 ឆ្នាំ ឬ 20,000 km ព្រមទាំង​មាន​សេវាកម្ម​ជួសជុល​ចល័ត ២៤ ម៉ោង សេវា​បង់​រំលស់​ឆាប់រហ័ស និង​ប្រកបដោយ​ទំនុក​ចិត្ត ២៥ ខេត្ត-​ក្រុង គ្រឿងបន្លាស់ Original ពី​រោងចក្រ សេវាកម្ម​យក​រថយន្ត​ចាស់​ផ្លាស់ប្ដូរ​យក​រថយន្ត​ថ្មី (Ford Trade-In Service) ផង​ដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៩ នាទីutes មុន

តំណាងរាស្រ្តមណ្ឌលភ្នំពេញ៖ច្បាប់ដកសញ្ជាតិខ្មែរមិនមែនជាការគាបសង្កត់ផ្នែកនយោបាយ ឬពលរដ្ឋនោះទេ

ព័ត៌មានជាតិ៩ នាទីutes មុន

ផ្សារក្រមួនភូមិស្ទឹងស្វាយ​ ក្លាយជាទីប្រមូលផ្តុំបន្លែត្រីសាច់ពេញនិយមរបស់ពលរដ្ឋ

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

​លោក ថាក់ស៊ីន​​​ ចូលរួម​ប្រជុំ​ពី​បញ្ហា​ពន្ធ​​នាំចូលអាមេរិក ពេលអវត្តមាន​កូនស្រី​

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

ខេត្ត​ថៃ​ចំនួន​៤៦ រង​ការ​ព្រមាន​ពី​ព្យុះ​ភ្លៀង និង​ហានិភ័យ​នៃ​ទឹក​ជំនន់​ភ្លាមៗ

ព័ត៌មានជាតិ១៩ នាទីutes មុន

សេចក្តីស្នើច្បាប់ធម្មនុញ្ញសម្រាប់ការដកសញ្ជាតិខ្មែរ ចូលដល់ដៃព្រឹទ្ធសភាដើម្បីពិនិត្យនៅរសៀលនេះ

កងការពារអាកាស
ព័ត៌មានជាតិ២០ ម៉ោង មុន

រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាស​មក​បង្កើត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

បាក់ស្ពាននៅរដ្ឋ Gujarat ប្រទេសឥណ្ឌាសម្លាប់មនុស្ស​យ៉ាងតិច ៩ នាក់

ព័ត៌មានជាតិ៥ ម៉ោង មុន

ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់

ព័ត៌មានជាតិ១៩ ម៉ោង មុន

ស្ពានអាកាស សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី ១១ កក្កដា ស្អែកនេះហើយ

ព័ត៌មានជាតិ១៨ ម៉ោង មុន

លោក សែម រតនា៖ កម្ពុជា នៅតែបញ្ជូនទ័ពមួកខៀវទៅថែរក្សាសន្តិភាព ទោះជួបការប៉ះទង្គិចប្រដាប់អាវុធ ជំងឺកាចសាហាវ

Sokha Hotels

ព័ត៌មានពេញនិយម