បច្ចេកវិទ្យា
រូបភាព AI បង្ហាញទិដ្ឋភាពនៃទីក្រុងអាមេរិកនាពេលអនាគត មើលទៅប្លែកភ្នែកខ្លាំង
កម្មវិធី Midjourney បានបញ្ចេញរូបភាព AI ដែលបង្ហាញពីទីក្រុងល្បីៗរបស់សហរដ្ឋអាមេរិកចំនួន១០នាពេលអនាគត ថាតើទីក្រុងទាំងនោះនឹងវិវត្តទៅជាយ៉ាងណានៅក្នុងឆ្នាំ២០៥០។

មុននឹងរូបភាពទាំងនេះត្រូវបានបង្កើតឡើង ក្រុមអ្នកវិទ្យាសាស្រ្តបានយកគំនិតជាច្រើនមកដាក់បញ្ចូលគ្នា ដូចជាភាពចង្អៀតណែនតាន់តាប់ បម្រែបម្រួលអាកាសធាតុ និងការអភិវឌ្ឍបច្ចេកវិទ្យា ហើយកត្តាទាំងនេះ នឹងធ្វើឲ្យទីក្រុងនាពេលអនាគត មានទិដ្ឋភាពប្លែកភ្នែកមិននឹកស្មានដល់។
ក្រោយការដាក់បញ្ចូលគ្នា លទ្ធផលបានស្តែងឲ្យឃើញព្រៃនៅលើបេតុង ជាមួយការតុបតែងដោយរុក្ខជាតិខៀវស្រងាត់ដែលដុះចេញពីអគារខ្ពស់ៗ ថែមទាំងមានយានហោះហើរជុំវិញមេឃពណ៌ខៀវស្រងាត់ផងដែរ។

យោងតាមការព្យាកររបស់អង្គការសហប្រជាជាតិ នៅត្រឹមឆ្នាំ២០៥០ ស្ទើរតែបីភាគបួននៃចំនួនប្រជាជនពិភពលោកពោលគឺ៦៨% នឹងរស់នៅក្នុងទីក្រុង។
ថ្វីបើស្តាប់ទៅ ហាក់ដូចជាថា ពេលនោះទីក្រុងទាំងឡាយ នឹងលែងស្អាតហើយក៏ពិតមែន ប៉ុន្តែបច្ចេកវិទ្យា អាចប្រែក្លាយតំបន់ដែលមានមនុស្សកកកុញ ទៅជាទីឋានដែលមានពណ៌ខៀវស្រងាត់។
ខាងក្រោមនេះ គឺជាទិដ្ឋភាពនៃទីក្រុងល្បីឈ្មោះចំនួន១០របស់សហរដ្ឋអាមេរិក ដែលក្រុមអ្នកវិទ្យាសាស្រ្តបង្កើតឡើងដោយប្រើបច្ចេកវិទ្យា AI៖










ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


