បច្ចេកវិទ្យា
iPhone ម៉ូដែលណាខ្លះ មិនអាចដំឡើង iOS 17 បាន?
ក្នុងព្រឹត្តិការណ៍ Wonderlust របស់ក្រុមហ៊ុន Apple នៅដើមសប្តាហ៍នេះ បានប្រកាសពីប្រព័ន្ធប្រតិបត្តិ iOS 17 របស់ខ្លួនជាសាធារណៈ ដែលអាចដំឡើងបានចាប់ពី iPhone XS ឡើង ហើយចាប់ពី iPhone 8 Plus និង iPhone X ចុះក្រោម មិនអាចបន្តដំណើរការប្រព័ន្ធប្រតិបត្តិការចុងក្រោយ របស់ក្រុមហ៊ុន Apple បានទៀតនោះទេ។

ប្រព័ន្ធប្រតិបត្តិការចុងក្រោយនេះ អាចដំឡើងបាននៅលើម៉ូដែលចាប់ពី iPhone XS ឡើងទៅ តាំងពីពាក់កណ្តាលយប់ ថ្ងៃទី១៨ ឆ្លងចូលថ្ងៃទី១៩ ខែកញ្ញា យប់មិញមកម្ល៉េះ (ម៉ោងនៅកម្ពុជា) ។ iOS 17 បាននាំមកនូវការអាប់ដេតដ៏ធំ ដោយមានការកែលម្អលើមុខងារមួយចំនួន ដូចជា “ក្តារចុច” ដែលការលម្អថ្មី នឹងធ្វើឱ្យវាបញ្ចូលអត្ថបទលឿន និងងាយស្រួលជាងមុន។
មួយវិញទៀត iOS 17 ក៏បានបញ្ចូលមុខងារ ផ្ញើសារជាសំឡេង នៅលើ FaceTime; Contract Posters និងកាកែច្នៃបន្ថែមទៅលើមុខងារ SharePlay និងមុខងារផ្សេងៗផងដែរ។

ក្រៅពីនេះ iOS 17 មានការកែប្រែ និងបន្ថែមចំណុចថ្មីដូចជា មុខងារ StandBy ដែលវានឹងបង្ហាញផ្ទៃ Widgets ដូចជា ម៉ោង ប្រតិទិន និងការបង្ហាញផ្សេងៗទៀត ខណៈពេលកំពុងសាកថ្ម (ពេលផ្ដេកអេក្រង់)។ ពិសេស គឺបន្ថែម មុខងារ NameDrop ដែលអាចផ្ទេរបញ្ជីលេខទូរសព្ទ ដោយគ្រាន់តែដាក់ទូរសព្ទក្បែរគ្នាប៉ុណ្ណោះ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


