បច្ចេកវិទ្យា
ក្រុមហ៊ុន Apple ប្រាប់ពីបញ្ហាបណ្ដាលឱ្យ iPhone 15 ឡើងកម្ដៅ
ក្រុមហ៊ុន Apple បាននិយាយ កាលពីថ្ងៃសៅរ៍ ទី៣០ ខែកញ្ញា ថា ខ្លួនរកឃើញបញ្ហាមួយចំនួនដែលបណ្តាលឱ្យ iPhone 15 ចេញថ្មី ឡើងកម្ដៅលើសការរំពឹង រួមទាំងបញ្ហានៅក្នុងកម្មវិធី iOS 17 ត្រៀមនឹងជួសជុល Update នាពេលខាងមុខ ។

បន្ទាប់ពីមានការត្អូញត្អែរថា “ទូរស័ព្ទថ្មីឡើងកំដៅខ្លាំង” Apple បាននិយាយថា “ឧបករណ៍នេះអាចក្តៅក្នុងរយៈពេលពីរបីថ្ងៃដំបូង ក្រោយពីដំឡើង ឬស្តារឧបករណ៍ឡើងវិញ ដោយសារតែសកម្មភាពផ្ទៃខាងក្រោយ ។ បញ្ហាមួយទៀតគឺពាក់ព័ន្ធនឹងការ Update ថ្មីៗមួយចំនួនចំពោះកម្មវិធីភាគីទីបី ដែលបណ្តាលឱ្យប្រព័ន្ធផ្ទុកលើសទម្ងន់ ។”

បើយោងតាមក្រុមហ៊ុន Apple កម្មវិធីភាគីទីបី បង្កបញ្ហារួមមាន ហ្គេម Asphalt 9, Instagram, និង Uber ប៉ុន្តែសម្រាប់ Instagram ត្រូវបានដោះស្រាយបញ្ហារួចហើយតាំងពីថ្ងៃទី ២៧ ខែកញ្ញា ឯណោះ ។

យ៉ាងណាមិញ ការជួសជុលកំហុស iOS 17 នាពេលខាងមុខនឹងមិនកាត់បន្ថយកម្ដៅសីតុណ្ហភាពរបស់ iPhone នោះទេ ។ Apple ក៏បាននិយាយផងដែរថា បញ្ហានេះមិនបង្កហានិភ័យ ឬរបួសនោះទេ ហើយនឹងមិនប៉ះពាល់ដល់ដំណើរការរយៈពេលវែងរបស់ទូរស័ព្ទនោះឡើយ ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ វៀតណាម រឹបអូសទូរសព្ទ iPhone 15 ជាង ៤០ គ្រឿងនៅព្រលានយន្តហោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
តើលោក ឌី ពេជ្រ ជាគូស្នេហ៍របស់កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ជានរណា?
-
ព័ត៌មានជាតិ៣ ថ្ងៃ មុន
បណ្តាញផ្លូវជាតិធំៗ ១៣ ខ្សែ ចាយទុនរយលានដុល្លារ កំពុងសាងសង់គ្រោងបញ្ចប់ប៉ុន្មានឆ្នាំទៀតនេះ
-
ព័ត៌មានជាតិ១ ថ្ងៃ មុន
មកដល់ពេលនេះ មានប្រទេសចំនួន ១០ ភ្ជាប់ជើងហោះហើរត្រង់មកប្រទេសកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន
អាហារចម្លែកលើលោកទាំង ១០ បរទេសឃើញហើយខ្លាចរអា
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
រកស៊ីតាមចិញ្ចើមផ្លូវ លោក សុខ សៀក ជួយឱ្យ កូនបីនាក់ រៀនចប់ជំនាញស្ថាបត្យកម្ម ពេទ្យ និង គ្រូបង្រៀន
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ៖ គម្រោងបុរីម៉ន ដានី ទី២៩ នឹងបើកដំណើរការឡើងវិញ នៅដើមខែធ្នូ
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
ចិន បង្ហាញនូវវត្ថុបុរាណដ៏មានតម្លៃ ដែលភាគច្រើនជាវត្ថុបុរាណបានមកពីកំណាយផ្នូររាជវង្សហាន
-
ព័ត៌មានជាតិ៣ ថ្ងៃ មុន
ច្បាប់មិនលើកលែងឡើយចំពោះអ្នកដែលថតរឿងអាសអាភាស!