ចរាចរណ៍
រថយន្តកុងតឺន័រ ទៅបុករថយន្តដឹកទំនិញធុនធំ ធ្វើឲ្យរេចង្កូតចូលផ្ទះលក់បាយ
គ្រោះថ្នាក់ចរាចរណ៍មួយ ដែលបង្កដោយរថយន្តកុងតឺន័រ បើកបរខ្វះការប្រុងប្រយ័ត្ន មិនប្រកាន់ស្តាំ បានរ៉េចង្កូតទៅបុករថយន្តធុនធំហ៊ីយាន់ដាយ(វេអង) ដឹកទំនិញបណ្តាលឲ្យចូលផ្ទះលក់បាយមួយកន្លែង តែសំណាងល្អ ម្ចាស់ផ្ទះគ្រាន់តែរងរបួសស្រាលប៉ុណ្ណោះ។
ករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងកាលពីវេលាម៉ោង ៥:០០នាទីព្រឹក នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ 104.105 ស្ថិតក្នុងភូមិធ្លក ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តកុងតឺន័រ១គ្រឿង ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 3E -5705 ធ្វើដំណើរពីទិសដៅពីកើតទៅលិចយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុខាងលើ ក៏រេចង្កូចមកខាងស្តាំបុករថយន្តធុនធំ ហ៊ីយាន់ដាយ (វេអង) ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A-7439 ធ្វើដំណើរពីទិសដៅពីលិចទៅកើតបញ្ច្រាសទិសគ្នា បណ្តាលឲ្យរថយន្តវេអងរេចង្កូតចូលផ្ទះលក់បាយមួយកន្លែង ខ្ទេចអីវ៉ាន់លក់ដូរ តែសំណាងល្អមិនបង្កគ្រោះដល់ជីវិតនោះទេ គ្រាន់តែម្ចាស់ផ្ទះលក់បាយរងរបួសស្រាលប៉ុណ្ណេះ ហើយរថយន្តកុងតឺន័រមិនទាន់អស់ល្បឿនបន្តទៅបុកតូបលក់ដូរគេទុកចោលមួយទៀត ទើបរថយន្តអស់ល្បឿនទៅមុខលែងរួច។



សមត្ថកិច្ចបន្តទៀតថា ជនរងគ្រោះមានឈ្មោះ អន សីយុន នៅភូមិឃុំកើតហេតុខាងលើ រីឯអ្នកបើកបររថយន្តទាំង២ក្រោយពីបង្កហេតុរួចបានចុះពីរថយន្តរត់គេចខ្លួនបាត់ស្រមោលឈឹង បន្សល់ទុករថយន្តនៅកន្លែងកើតហេតុហើយសមត្ថកិច្ចយករថយន្តមករក្សាទុកដើម្បីរង់ចាំដោះស្រាយគ្នាពេលក្រោយ៕
អត្ថបទ៖ ភក្ដី

-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?