ចរាចរណ៍
រថយន្តកុងតឺន័របើកលឿនរេចង្កូតបុករះបង្គោលប៉ាណូ បង្គោលភ្លើងនិងស្លាកយីហោស្ថានីយប្រេងខូចខាតយ៉ាងដំណំ
រថយន្តកុងតឺន័រមួយគ្រឿងបោះពួយទៅបុករះបង្គោលស្លាកប៉ាណូ និងបង្គោលភ្លើងបំភ្លឺផ្លូវបាក់រាបដល់ដីរួចបន្តទៅបុក ស្លាកយីហោ ការ៉ាស់សាំងសូគីមិចផ្ទប់នឹងបង្គោលថ្ម ខូចខាតយ៉ាងដំណំទៅមុខលែងរួច សំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១២និង ៣០ នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០២១ នៅចំណុចស្ថានីយប្រេងសូគីមិច តាមបណ្តោយមហាវិថីចោមចៅ(វេងស្រេង )ស្ថិតនៅក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តកុងតឺន័រមួយគ្រឿងក្បាលពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ3A-7374ធ្វើដំណើរទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើផ្លូវកោងបួងចង្កូតមិនទាន់ បានរេមកខាងឆ្វេងដៃជ្រុលទៅបុកបង្គោលប៉ាណូមួយដើមនិងបង្គោលភ្លើងមួយដើមទៀតបាក់រាប់ដល់ដី រួចរថយន្តកុងតឺន័របានឆ្លងមកផ្លូវម្ខាងទៀតបន្តទៅបុកស្លាកយីហោស្ថានីយប្រេងសូគីមិច បណ្តាលឲ្យទ្រេតមកផ្ទប់និងបង្គោលថ្មខូចខាតយ៉ាងដំណំ និងដាច់ខ្សែភ្លើងរប៉ាត់រប៉ាយពេញផ្លូវ។ ចំណែកតៃកុងរថយន្តមិនឃើញនៅនិងកន្លែងកើតហេតុ បានគេចខ្លួនបាត់ស្រមោល។



ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែង យករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕
អត្ថបទ៖ សុខា
សូមចុចអាន៖ រថយន្តកុងតឺន័រ ទៅបុករថយន្តដឹកទំនិញធុនធំ ធ្វើឲ្យរេចង្កូតចូលផ្ទះលក់បាយ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ



