Connect with us

ចរាចរណ៍

រថយន្តហ៊ីយ៉ាន់ដាយបើកកៀរម៉ូតូបណ្ដាលឱ្យយុវជនម្នាក់ស្លាប់

បានផុស

នៅ

យុវជនម្នាក់បានស្លាប់នៅនឹងកន្លែងក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅវេលាម៉ោង១និង៣០ នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី ៣០ ខែ​ឧសភាឆ្នាំ ២០២១ នៅតាម​បណ្ដោយ​ផ្លូវជាតិលេខ ៥ នៅចំណុចរង្វង់មូលវិមានជ័យជំនះ ស្ថិតនៅភូមិធម្មយុត្តិ សង្កាត់ប្អេរ ក្រុង​កំពង់ឆ្នាំង​។

ជនរងគ្រោះដែលបានបាត់បង់ជីវិតឈ្មោះ ខៃ អាយុ ២៦ ឆ្នាំរស់នៅភូមិសំរោង សង្កាត់ផ្សារឆ្នាំង​ក្រុង​កំពង់ឆ្នាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុជន​រងគ្រោះបានជិះម៉ូតូម៉ាក​ មកដល់ចំណុចកើតហេតុមានរថយន្តមួយគ្រឿងទៀតម៉ាកហ៊ីយ៉ាន់ដាយ បើកបរដោយបុរសឈ្មោះ សោម សាវី អាយុ ៣៧ ឆ្នាំមានទីលំនៅភូមិបំបិទ ឃុំអន្លង់ ត្នោតស្រុកក្រគរ ខេត្តពោធិ៍សាត់ បើក​បរពីជើងទៅត្បូងក្នុងដំណើរស្របទិសគ្នា ហើយក៏បានវ៉ានិងម៉ូតូប៉ុន្តែវ៉ាមិនទាន់ផុត​ក៏បានកៀរ​ម៉ូតូ​បណ្ដាល​ឱ្យជនរងគ្រោះដួលរួចរមៀលចូលក្រោមកង់រថយន្តបណ្តាលឲ្យកិនស្លាប់​តែម្ដង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានឃាត់ខ្លួនអ្នកបើកបរនិងរថយន្តយកទៅរក្សាទុក ដើម្បីកសាង​សំណុំរឿងតាមនីតិវិធី ចំណែកជនរងគ្រោះត្រូវបានប្រគល់ទៅក្រុមគ្រួសារ​យកទៅធ្វើបុណ្យ​តាម​ប្រពៃណី៕

អត្ថបទ៖ ឈៀងថារីទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម