ចរាចរណ៍
គោយន្តកន្ត្រៃបុកម៉ូតូ រថយន្តបុក និងគោយន្តកន្ត្រៃ២កន្លែងផ្សេងគ្នាទៀត បណ្តាលឲ្យស្លាប់២នាក់ក្នុងថ្ងៃតែមួយ
បន្ទាយមានជ័យ ៖ ក្នុងស្រុកព្រះនេត្រះមានគោយន្តកន្ត្រៃបុកនិងម៉ូតូ រថយន្តបុកនិងគោយន្តកន្ត្រៃ២កន្លែងផ្សេងគ្នាបណ្តាលឲ្យស្លាប់២នាក់ក្នុងថ្ងៃតែ១។

លោកវរសេនីយ៍ឯក មាស ប្ញទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា កន្លែងទី១នៅវេលាម៉ោង៧និង២០នាទីយប់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ នៅចំណុច លើកំណាត់ផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិរហាល ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដោយម៉ូតូបុកជាមួយគោយន្តពេញទំហឹងបណ្តាលឲ្យស្លាប់ម្នាក់និងរងរបួសធ្ងន់ម្នាក់។

លោកវរសេនីយ៍ឯកមាស ប្ញទ្ធី បានបញ្ជាក់ថា អ្នកបើកគោយន្តកន្ត្រៃ ឈ្មោះ ផាត ប៊ុននី ភេទប្រុសអាយុ៤៣ឆ្នាំ រស់នៅភូមិរហាល ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បើកពីកើតទៅលិចលុះបើក មកដល់ចំណុចកើតហេតុខាងលើបានបត់ឆ្លងផ្លូវទៅខាងឆ្វេងដៃ ដើម្បីប្តូរទិស ស្របពេលនោះមានម៉ូតូម៉ាក ហុងដាទ្រីម C125 ពណ៌ខ្មៅស៊េរីឆ្នាំ២០២០ពាក់ផ្លាកលេខ បន្ទាយមានជ័យ 1V-7980 បើកដោយឈ្មោះ រស់ សាវង្ស ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅភូមិ ជើងវត្ត ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ សង្ស័យស្រវឹងនិងមានអ្នករួមដំណើរ ឈ្មោះ ហួត ស្រួចភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិប៉ោយស្វាយ ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បើកពីលិចទៅកើតបានបុកចំនិងគោយន្តកន្ត្រៃពេញទំហឹងកណ្ដាលឲ្យគោយន្តឲ្យក្រឡប់ អ្នកបើកម៉ូតូរងរបួសធ្ងន់ ក្រោយមកបានស្លាប់នៅមន្ទីរពេទ្យបង្អែកខេត្ត មិត្តភាពកម្ពុជា-ជប៉ុន នៅស្រុកមង្គលបូរី និងអ្នករួមដំណើររងរបួសធ្ងន់។លោកបានបញ្ជាក់ឲ្យដឹងបន្តថា មូលហេតុបណ្តាលមកពី អ្នកបើកគោយន្តប្តូរគន្លងខ្វះការប្រុងប្រយ័ត្ន ចំណែកអ្នកបើកម៉ូតូមានល្បឿនលឿន សង្ស័យមានជាតិស្រវឹង។ កន្លែង១ទៀតនៅលើកំណាត់ផ្លូវជាតិលេខ៦ ចម្ងាយ៥០ម៉ែត្រខាងកើតប៉ុស្តិ៍រដ្ឋបាល ឃុំរហាលស្ថិតក្នុងភូមិរហាល ឃុំរហាល ស្រុកព្រះនេត្រព្រះ រវាងរថយន្តបុកជាមួយគោយន្តកន្ត្រៃ នៅវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី ២ខែមិថុនា ឆ្នាំ២០២១ បណ្តាលឲ្យស្លាប់ម្នាក់ នៅមន្ទីរពេទ្យ។

លោកវរសេនីយ៍ឯក មាស ប្ញទ្ធី អធិការនរបាលស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា មុនពេលកើតហេតុនោះរថយន្តម៉ាកHINO ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ3B-8905 អ្នកបើករត់បាត់បើកពីកើតទៅលិចមកដល់ចំណុចកើតហេតុបានបើកទៅបុកនិងគោយន្តកន្ត្រៃដែលកំពុងបើកស្របទិសគ្នានៅពីមុខបុកគោយន្តកន្ត្រៃពីក្រោយពេញទំហឹង បណ្តាលឲ្យឈ្មោះម៉ោញ មេន ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិថ្មី ឃុំផ្កាឈូក ស្រុកអង្គរជុំ ខេត្តសៀមរាប រងរបួសធ្ងន់ ក្រោយមកបានស្លាប់នៅមន្ទីរពេទ្យបង្អែកខេត្ត មិត្តភាព កម្ពុជា ជប៉ុន នៅស្រុកមង្គលបូរី។

គេដឹងថា អ្នកបើករថយន្ត ឈ្មោះជឿន វាសនា ភេទប្រុស អាយុប្រហែល២៩ឆ្នាំ នៅខេត្តកំពង់ចាម រត់គេចខ្លួនបាត់។ លោកបានបន្តថា មូលហេតុ បណ្តាលមកពីអ្នកបើករថយន្តមានល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន។ រថយន្តនិង គោយន្តកន្ត្រៃកម្លាំងជំនាញ បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រះនេត្រព្រះ ដើម្បីរង់ចាំធ្វើការដោះស្រាយ នៅពេលក្រោយ ចំណែកសពជនរងគ្រោះទាំអស់ត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី៕
ដោយ ៖ វ៉ាន់ ណាង

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


