ចរាចរណ៍
លោកយាយវ័យចំណាស់ម្នាក់ ដើរតាមទ្រូងផ្លូវជាតិ ត្រូវរថយន្តបុកពីក្រោយស្លាប់
លោកយាយវ័យចំណាស់ម្នាក់ ដើរតាមទ្រូងផ្លូវជាតិសុខៗ ត្រូវរថយន្តបើកមកបុកពីក្រោយពេញទំហឹងបណ្តាលឲ្យស្លាប់នៅនឹងកន្លែង នៅវេលាម៉ោង៥ ព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ៥៨ ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ៣៧៦និង៣៧៧ ស្ថិតក្នុងភូមិសូរិយា ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
នគរបាលស្រុកអូរជ្រៅ បានឲ្យដឹងថា លោកយាយរងគ្រោះមាន ឈ្មោះ កុយ យ៉ង់ អាយុ៨៨ឆ្នាំ រស់នៅភូមិនិមិត្ត១ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ នគរបាលស្រុកអូរជ្រៅ បានបញ្ជាក់ឲ្យដឹងបន្តទៀតថា មុនពេលកើតហេតុលោកយាយរងគ្រោះ បានដើរលើទ្រូងផ្លូវជាតិលេខ៥៨ ពីលិចទៅកើត ពេលដើរដល់ចំណុចកើតហេតុស្របពេលនេះ មានរថយន្ត១គ្រឿងម៉ាកតូយូតាពណ៌ស មិនចាំស្លាកលេខបើកស្របទិសគ្នា ស្រាប់តែបើកទៅបុកលោកយាយពីក្រោយពេញទំហឹងបណ្តាលឲ្យលោកយាយស្លាប់ភ្លាមៗមួយរំពេចនៅនឹងកន្លែង។

នគរបាលបានបញ្ជាក់បន្តថា បើតាមការបំភ្លឺពីកូនលោកយាយថា ម្តាយគាត់មានវ័យចំណាស់ហើយមានស្មារតីវង្វេងពេលបាត់រូបគាត់ពួកកូនចៅ បាននាំគ្នាដើររកដែរតែរកមិនឃើញទើបនៅព្រឹកនេះដឹងថា ម្តាយជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ ចំណែករថយន្តបុកលោកយាយពីក្រោយស្លាប់បានបើករត់គេចខ្លួនបាត់ ពេលនេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវតាមចាប់។ ចំពោះសពជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ៖ វ៉ាន់ណាង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ



