ចរាចរណ៍
បុរសជនជាតិចិនបេីករថយន្ត បុកបង្គោលភ្លេីងបាក់អស់មួយ ដេីមរថយន្តដាំក្បាលធ្លាក់ចូលប្រឡាយ
បុរសជនជាតិចិនម្នាក់បេីករថយន្តទាំងស្ថានភាពស្រវឹងជោគក្នុងល្បឿនលឿនហេីយបានរេចង្កូតទៅបុកបង្គោលភ្លេីងបំភ្លឺផ្លូវបណ្តាលឱ្យបាក់អស់មួយដេីមចំណែករថយន្តបន្តធ្លាក់ចូលប្រឡាយទឹកស្អុយរងការខូចខាតសំណាងម្ចាស់មិនរងរបួស។

ហេតុការណ៍ នេះបានកេីតឡេីងកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ នៅចំណុចខាងលិចស្តុបទំនប់កប់ស្រូវប្រហែល១០០ម៉ែត្រ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញបុរសជនជាតិចិនម្នាក់បេីករថយន្តម៉ាកFord Ranger ពណ៌ស ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៤ ទាំងស្ថានភាពស្រវឹងជោគជាំ ខណៈមកដល់ចំណុចកេីតហេតុក៏រេមកខាងស្តាំដៃជ្រុលបុកបង្គោលភ្លេីងបំភ្លឺផ្លូវបាក់អស់មួយដេីមចំណែករថយន្តបន្តធ្លាក់ប្រឡាយទឹកស្អុយរងការខូចខាចយ៉ាងដំណំ តែសំណាងមិនមានមនុស្សរងរបួស។

ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ចំណុចកេីតហេតុនិងនាំខ្លួនតៃកុងរថយន្តទៅប៉ុស្តិ៍នគរបាលចោមចៅទី៣ រងចាំទាក់ទងទៅជំនាញការិយាល័យចរាចរណ៍ផ្លូវគោកមកស្ទូចរថយន្តទៅរក្សាទុករងចាំដោះស្រាយតាមច្បាប់៕ ដោយ៖សុខា
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


