Connect with us

ចរាចរណ៍

ខេត្តព្រះសីហនុ ត្រៀមបើកទទួលភ្ញៀវទេសចរជាតិ នៅចុងឆ្នាំ

បានផុស

នៅ

លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំផ្សព្វផ្សាយ វិធានសុវត្ថិភាព និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បរមា (SOP) ដើម្បីត្រៀមទទួលភ្ញៀវទេសចរជាតិ នៅចុងឆ្នាំ២០២១នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វិធានសុវត្ថិភាព និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បរមា ( SOP) តាមបែបកន្លងថ្មី សម្រាប់អាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍មានដូចជា៖ ១. គោលការណ៍ណែនាំសម្រាប់ភ្ញៀវ ២. គោលការណ៍ណែនាំសម្រាប់បុគ្គលិក ៣. ការសម្លាប់មេរោគ ៤. ការគ្រប់គ្រងភោជនីយដ្ឋាន ៥. សេវាកម្មដឹកជញ្ជូន ៦. ការកំណត់រចនាសម្ព័ន្ធ និងការរៀបចំភោជនីយដ្ឋាន។

ថ្លែងនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយ វិធានសុវត្ថិភាព និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បរមា (SOP) កាលពីរសៀលថ្ងៃទី១៤ ខែតុលានេះ លោក គួច ចំរើន មានប្រសាសន៍ថា ការជួបជុំគ្នានាពេលនេះ  គឺដើម្បីផ្សព្វផ្សាយ ការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្រង់ដារអប្បរមា (SOP) តាមបែបកន្លងថ្មី។ ដូច្នេះម្ចាស់អាជីវកម្ម ត្រូវខិតខំស្វែងយល់ពីបទបង្ហាញវិធានសុវត្ថិភាពស្តង់ដារ (SOP) ថ្វីត្បិតតែជំងឺកូវីដ-១៩ នៅខេត្តព្រះសីហនុមានការធូរស្រាលប្រសើរឡើងតាមរយៈវិធានការនានា ដូចជាវិធានសុខាភិបាល និងវិធានការ ៣ការពារ និង ៣កុំ និងយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស។ល។

លោកអភិបាលខេត្តបានបន្តថា៖ “រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរខេត្តអត់ចង់បិទ អត់ចង់ផ្អាកអាជីវកម្មបងប្អូននោះទេ។ ដូចនេះ បងប្អូនត្រូវចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការអនុវត្តវិធានសុវត្ថិភាព (S0P) ឱ្យបានត្រឹមត្រូវ ដើម្បីបើកទេសចរណ៍ និងសេដ្ឋកិច្ចសង្គមឡើងវិញ”។

លោកអភិបាលខេត្តបានបន្តទៀតថា៖ “យើងត្រូវរួមគ្នារស់នៅតាមបែបកន្លងថ្មី ជាមួយកូវីដ-១៩ ដើម្បីបើកទេសចរណ៍ផ្ទៃក្នុង និងទេសចរណ៍បរទេសឡើងវិញនៅពេលខាងមុខ ក៏ដូចជាបង្កើនមុខរបររបស់បងប្អូន ដូច្នេះត្រូវមានការចូលរួមពីបងប្អូនផងដែរ ទើបទទួលបានជោគជ័យ”។

លោកអភិបាលខេត្ត ក៏បានបានអំពាវនាវដល់មន្ត្រីរាជការ ម្ចាស់អាជីវកម្មទាំងអស់ ត្រូវជួយផ្សព្វផ្សាយដល់អ្នកដែលមិនទាន់បានចាក់វ៉ាក់សាំង ត្រូវអញ្ជើញទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា ព្រោះការចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ វាអាចជួយការពារអាយុជីវិតរបស់យើងទាំងអស់គ្នាពីការស្លាប់ ហើយរាល់អាជីវកម្មដែលមានការប្រមូលផ្តុំ អ្នកគ្រប់គ្រងទីតាំងនីមួយៗត្រូវត្រួតពិនិត្យបុគ្គលិករបស់ខ្លួន និងជម្រុញឱ្យទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់ដូស ដើម្បីធានាការមិនឆ្លងដល់ភ្ញៀវទេសចរ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៤ នាទីutes មុន

ទូតចិន ថា ចិននឹងការពារកម្ពុជាប្រឆាំង រាល់ការគំរាមពីខាងក្រៅ និងជំរុញភ្ញៀវទេសចរណ៍បន្ថែមទៀត

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

ប៉ាគីស្ថាន​ប្រាប់​ថា មនុស្ស​៥១​នាក់​បាន​ស្លាប់​ក្នុង​ការ​ប៉ះ​ទង្គិច​គ្នា​ជាមួយ​​​ឥណ្ឌា​

សន្តិសុខសង្គម១៩ នាទីutes មុន

សមត្ថកិច្ចចុះបង្ក្រាបគំនរឈើ និងរថយន្តសាំង​យ៉ុង​ដឹកឈើ ១ គ្រឿង ក្រោយក្រឡាប់​ក្បែរ​ផ្ទះពលរដ្ឋ

ព័ត៌មានជាតិ២៩ នាទីutes មុន

បាន​បទពិសោធន៍ពីឪពុក កសិករម្នាក់ចិញ្ចឹមទា​និង​ច្នៃប្រឌិតបន្ថែម​​ បង្កើត​ចំណូលដល់គ្រួសារ

ព័ត៌មានជាតិ៣៣ នាទីutes មុន

អភិបាលខេត្តកំពង់ចាម ព្រមានបិទអាជីវកម្មមណ្ឌលកម្សាន្ត ដែលបំពងសម្លេងឮខ្លាំង ចេញក្រៅលើសពីម៉ោង ១០យប់

Sokha Hotels

ព័ត៌មានពេញនិយម