ចរាចរណ៍
គេចមិនបានប៉ុន្មានផង ម្ចាស់រថយន្តចូលខ្លួនមកសារភាព ខណៈបុកយុវជនម្នាក់ស្លាប់
គ្រោះថ្នាក់ចរាចរណ៍មួយ នៅលើកំណាត់ផ្លូវជាតិលេខ៧៨ ខាងកើតរង្វង់មូលសង្កាត់យក្ខឡោម ចម្ងាយប្រមាណ៣០០ម៉ែត្រ បានធ្វើឲ្យយុវជនម្នាក់ស្លាប់នៅនឹងកន្លែង ស្ថិតនៅក្នុងភូមិសិ៍ល សង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី។

បង្កឡើងដោយរថយន្តបានជ្រុលបុកម៉ូតូក្នុងទិសដៅបញ្ច្រាសទិសគ្នា បណ្តាលឲ្យយុវជនម្នាក់ពុំទាន់ស្គាល់អត្តសញ្ញាណភាគីខាងម៉ូតូ ពណ៌ខ្មៅ អត់ស្លាកលេខ ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុរីឯភាគីខាងរថយន្តម៉ាក TOYATA RAV4 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2M-6794 អ្នកបើកបរឈ្មោះ អេង សុអ៊ុន ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិព្រីង ឃុំព្រីង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

ក្រោយកើតហេតុ អ្នកបើកបររថយន្តរួមទាំងអ្នកដំណើរក្នុងរថយន្ត៤នាក់ទាំងតៃកុងឡាន បានចុះរត់គេចខ្លួនបាត់ ប៉ុន្តែក្រោយមកតៃកុងឡាន ក៏បានចូលខ្លួនមកសារភាពនៅចំពោះមុខសមត្ថកិច្ចថា ដោយខ្លួនបានចាំងភ្នែកនិងភ្លើងនៅពីមុខ ទើបបណ្តាលឲ្យជ្រុលចង្កូតទៅបុកតែម្តង។ តៃកុងឡានបានបញ្ជាក់ថា ខ្លួនមកពីឃុំសេដាស្រុកលំផាត់ ធ្វើដំណើរចូលមកខេត្តគោលបំណងមកបេនឡាន បន្ទាប់មកសមត្ថកិច្ចជំនាញបានបញ្ជូនទៅស្នងការនគរបាលខេត្តដើម្បីចាត់ការតាមនីតិវិធី។

តាមប្រភពពីសមត្ថកិច្ចមូលដ្ឋានថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះចកើតឡើងនៅវេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ បុកគ្នាចំពីមុខយ៉ាងពេញទំហឹងម៉ូតូកៀបជាប់នៅពីរថយន្ត ហើយអូសទៅមុខចម្ងាយប្រមាណ២៥ម៉ែត្រទើបអស់ល្បឿន បង្កការខូចខាតទាំងម៉ូតូនិងរថយន្តយ៉ាងដំណំ។ ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលចរាចរណ៍ខេត្តសហការ និងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលសង្កាត់យក្ខឡោម ចុះមកដុតដៃដុតជើងធ្វើកំណត់ហេតុ វាស់វែងត្រៀមរង់ចាំសាច់ញាតិបងប្អូនជនរងគ្រោះមកទទួលយកសាកសពទៅធ្វើបុណ្យតាមប្រពៃណី ចំណែកវត្ថុតាងទាំង២គ្រឿង សមត្ថកិច្ចជំនាញនាំយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តរង់ចាំធ្វើការដោះស្រាយតាមនីតិវិធីជាក្រោយ៕
អត្ថបទ៖ វុទ្ធឦសាន
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


