ចរាចរណ៍
បង្កគ្រោះថ្នាក់ចរាចរហើយបើករត់បាត់ សង្ស័យមិនដឹងធ្លាក់ស្លាកលេខនៅកន្លែងកើតហេតុ
រថយន្តFORD RANGER មួយគ្រឿងបើកបរក្នុងល្បឿនលឿនបង្កគ្រោះថ្នាក់ចរាចរណ៍បុករថយន្ត4RUNNER ពេញទំហឹងបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ ហើយរថយន្តបង្កបើកគេចខ្លួនបាត់ស្រមោល បន្សល់ទុកតែស្លាកលេខនៅកន្លែងកើតហេតុ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង០០នាទីយប់ ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវR8 ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងម៉ាក4RUNNERពណ៌ទឹកប្រាក់ស៊េរីចាស់ពាក់ស្លាកលេខសៀមរាប2A 3895បើកបរដោយបុរសម្នាក់ នឹងរួមដំណើរដោយបុរសម្នាក់ទៀតដែលធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ត្រង់ចំណុចកើតហេតុផ្លូវបែកជាបួន ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកFORD RANGER ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AQ 2335 បើកបរដោយបុរសម្នាក់ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ជ្រុលទៅបុករថយន្ត4RUNNERពេញទំហឹងបណ្ដាលឱ្យរថយន្ត4RUNNERវិល២ ទៅ៣ជុំរួចបន្តទៅបុកផ្ទប់នឹងជញ្ជាំងដីឡូត៍មួយកន្លែងរងការខូចខាតយ៉ាងដំណំ ចំណែករថយន្តបង្ក បានបន្តដំណើររត់គេចខ្លួនបាត់ស្រមោល បន្សល់តែស្លាកលេខនៅកន្លែងកើតហេតុ តែសំណាងល្អមិនបណ្ដាលឱ្យមានអ្នកណារងរបួសនោះទេ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់រួចបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះធ្វើការវាស់វែងយករថយន្តនិងស្លាកលេខរថយន្តបង្កទៅរក្សាទុករង់ចាំធ្វើការស្រាវជ្រាវរករថយន្តបង្កមកធ្វើការដោះស្រាយគ្នានៅពេលក្រោយតាមផ្លូវច្បាប់៕
អត្ថបទ៖ សុខា

-
កីឡា១០ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១៣ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៣ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១២ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
កីឡា១៨ ម៉ោង agoអាហ្សង់ទីន ជួប អេស្ប៉ាញ វគ្គផ្តាច់ព្រ័ត្រ World Cup 2026 មានរឿងពិសេស ៣ គួរឲ្យចាប់អារម្មណ៍


