Connect with us

ចរាចរណ៍

បើករថយន្តទៅទិញត្រីលក់នៅពេលយប់ ដេកលក់មួយភាំង រេចង្កូតធ្លាក់ពីថ្នល់ក្រឡាប់ចូលប្រឡាយទឹក

បានផុស

នៅ

បងប្អូនបង្កើត ២ នាក់ បើករថយន្តនៅពេលយប់ទៅទិញត្រីយកមកលក់ស្រាប់ដេកលក់មួយភាំងរេចង្កូតធ្លាក់ពីថ្នល់ជាតិក្រឡាប់ចូលប្រឡាយទឹករាក់​របួសធ្ងន់​២​នាក់​។​ ហេតុការគ្រោះថ្នាក់ចរាចរណ៍នេះ នៅវេលា​ម៉ោង​ ១០​ និង​ ៣០ ​នាទី​យប់​ កាលពីថ្ងៃទី​ ៤ ខែមករា ឆ្នាំ​២០២២ នៅ​ចំណុច​ប្រឡាយ​ស្ទឹងសែន​ស្ថិតក្នុង​ភូមិ​តា​គង់ ភូមិ​ក្នាំ​ង ឃុំ​ណាំតៅ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នគរបាលស្រុក​ភ្នំស្រុក បាន​ប្រាប់​ឲ្យ​ដឹងថា ជនរងគ្រោះ​របួសធ្ងន់​ទាំង​ ២​ នាក់ ទី១.ឈ្មោះ នឿ​ម ដំ ភេទ​ប្រុស អាយុ ​២០ ​ឆ្នាំ​ ទី ​២.ឈ្មោះ នឿ​ម និ​ត ភេទ​ស្រី អាយុ ​៣៧​ ឆ្នាំ ទាំង​ ២​ នាក់ ជា​បងប្អូន​នឹង​គ្នា នៅ​ភូមិ​ស្មាច់ ឃុំ​ទឹកជោរ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

​នគរបាល​បានបញ្ជាក់​ឲ្យ​ដឹង​បន្តទៀតថា នៅ​មុនពេល​កើតហេតុ​ជនរងគ្រោះ​ពី​រនាក់​បងប្អូន បានធ្វើ​ដំណើរ​តាម​រថយន្ត ម៉ា​កវី​កូរ ពណ៌​ស្ករ​ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1D-3305 ​ដើម្បីទៅទិញ​ត្រី​នៅ​ភូមិ​តា​គង់ ភូមិ​ក្នាំ​ង ឃុំ​ណាំតៅ នៅពេល​យប់​យកមក​ល​ក់​បន្ត​នៅ​ផ្សា​រ លុះ​បើករថយន្ត​មកដល់​ចំណុច​ប្រឡាយ​ស្ទឹងសែន​ ស្ថិតក្នុង​ភូមិ​តា​គង់​ និង​ភូមិ​ក្នាំ​ង​ ស្រាប់តែ​អ្នកបើក​ដេកលក់​មួយភាំង​ បណ្តាល​ឲ្យ​រថយន្ត​រេ​ចង្កូត​ ក្រោយពី​ដឹងខ្លួន​វិញ​រថយន្ត​បាន​ជ្រុល​មក​ឆ្វេង​ដៃ​ហួស​ស្ពាន​ក្រឡាប់​ធ្លាក់ចូល​ប្រឡាយ​ជាច្រើន​ត្រឡប់​សំណាង​ណាស់​ទឹក​ប្រឡាយ​មានទឹក​ត្រឹម​ស្មងជើង​ បណ្តាល​ឲ្យ​មនុស្ស​២​នាក់​ នៅក្នុង​រថយន្តរ​បួស​ធ្ងន់​ចំណែក​រថយន្ត​រថយន្ត​ខ្ទេច​អស់​មើល​មិន​យល់។

​នគរបាល​បានបញ្ជាក់​ទៀតថា ​ក្រោយពី​កើតហេតុ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ណាំតៅ ​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​ជួយសង្គ្រោះ​យក​មនុស្ស​រងរបួស​ធ្ងន់​ទាំង​២​នាក់​ នៅជាប់​ក្នុង​រថយន្ត រួច​នាំយកទៅ​សង្គ្រោះបន្ទាន់ នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត មិត្តភាព កម្ពុជា​-​ជប៉ុន នៅ​ស្រុក​មង្គល​បូរី ៕

អត្ថបទ៖ ​វ៉ាន់ ណា​ង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៦ វិនាទី មុន

ពលករមកលេងស្រុកកំណើតអរគុណរដ្ឋាភិបាលដែលលើកលែងតម្លៃសេវាចេញចូលព្រំដែន

ព័ត៌មានជាតិ៣ នាទីutes មុន

មេប៉ូលិសជាតិ ឱ្យត្រៀមការពារសុវត្ថិភាពកម្រិតខ្ពស់ ស្របពេលមានការផ្សាយថា ស៊ី ជីនពីង នឹងមកកម្ពុជា

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

ថៃ សង្ស័យថា ដែកខុសស្តង់ដារ នាំឲ្យកើតគ្រោះមហន្តរាយបាក់អគារ អំឡុងពេលរញ្ជួយដី

ព័ត៌មានជាតិ១៨ នាទីutes មុន

មន្រ្តីជាន់ខ្ពស់ការពារជាតិ ស្នើឲ្យពលរដ្ឋការពារសមិទ្ធផលវិស័យពុទ្ធសាសនាឲ្យបានគង់វង្ស

ព័ត៌មានជាតិ២០ នាទីutes មុន

រដ្ឋាភិបាលស្នើពលរដ្ឋគោរពច្បាប់ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរារណ៍ក្នុងពិធីបុណ្យចូលឆ្នាំ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

រកឃើញសាកសព Miss Tourism 2018 បន្ទាប់ពីគ្រោះរញ្ជួយដីនៅប្រទេសមីយ៉ាន់ម៉ា

ព័ត៌មានជាតិ២៤ ម៉ោង មុន

ស្នងការខេត្តកណ្ដាល ព្រមាន និងពិន័យ៣ខែ លើប៉ូលិសដែលឃាត់ឡានពលរដ្ឋបណ្ដាលឱ្យខូចខាតនៅផ្លូវជាតិលេខ៣

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

រុស្ស៊ី ដាក់លក្ខខណ្ឌថ្មីទៅអាមេរិក បើចង់ឲ្យមានកិច្ចព្រមព្រៀងសន្តិភាពជាមួយ អ៊ុយក្រែន

ព័ត៌មានជាតិ២៣ ម៉ោង មុន

លោក ហេង សួរ អរគុណកងអង្គរក្សដែលលះបង់កម្លាំងកាយ ឃ្លាតពីគ្រួសារ ដើម្បីការពារសុវត្ថិភាពពលរដ្ឋ ថ្នាក់ដឹកនាំ និងសង្គមជាតិ

Sokha Hotels

ព័ត៌មានពេញនិយម