ចរាចរណ៍
ស្លាប់ម្នាក់ របួសធ្ងន់ ៤ នាក់ បន្ទាប់ពីម៉ូតូ ២ គ្រឿង បុកគ្នាពេញទំហឹង
បុរសម្នាក់ បានស្លាប់បាត់បង់ជីវិត និង ៤ នាក់ទៀតរងរបួសធ្ងន់ ខណៈម៉ូតូ ២ គ្រឿងបុកគ្នាយ៉ាងពេញទំហឹង។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១០ និង ៣៥ នាទីយប់ កាលពីថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២២ នៅតាមបណ្តោយផ្លូវជាតិលេខ ៧៨ ស្ថិតនៅក្នុងភូមិ ១ សង្កាត់កាចាញ ក្រុងបានលុង។
លោក សួន សាវុធ នាយប៉ុស្តិ៍រដ្ឋបាលសង្កាត់កាចាញ បានឲ្យដឹងថា ម៉ូតូ ១ គ្រឿង ម៉ាកហុងដាឌ្រីម C125 ស៊េរីឆ្នាំ 2014 ពណ៌ខ្មៅ ពាក់ស្លាកលេខ រតនគិរី 1B-3164 បើកបរក្នុងទិសដៅពីលិចទៅកើត ជិះគ្នា ៣ នាក់ បើកបរដោយឈ្មោះ ស៊ឹម សុភ័ក្ក្រវ៉ាន់នី ភេទប្រុស អាយុ ២០ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ រងរបួសធ្ងន់។ អ្នករួមដំណើរ ទី ១.ឈ្មោះ ស៊ឹម សុវណ្ណ ភេទប្រុស អាយុ ២២ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ រងរបួសធ្ងន់, ទី ២.ឈ្មោះ វ៉ែន សិលា ភេទប្រុស អាយុ ១៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ រងរបួសធ្ងន់ ទាំង ៣ នាក់ មានទីលំនៅភូមិ១ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី។


រីឯម៉ូតូ១គ្រឿងទៀតម៉ាក Exeter ពណ៌ខ្មៅ(គ្មានស្លាកលេខ)ជិះគ្នា ២ នាក់ បើកបរក្នុងទិសដៅពីកើតទៅលិចបើកបរដោយឈ្មោះ គង់ ជីវ័ន្ត ភេទប្រុស អាយុ ១៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស រងរបួសធ្ងន់។ អ្នករួមដំណើរឈ្មោះ វ៉ា ឡុងអេង ភេទប្រុស អាយុ ១៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស រងរបួសធ្ងន់ បន្ទាប់ពីដឹកបញ្ជូនទៅដល់មន្ទីរពេទ្យបង្អែកខេត្ត មានទីលំនៅភូមិ ១ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី។



ក្រោយកើតហេតុ អ្នករងគ្រោះទាំង ៥ នាក់ ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តផងដែរ។ បន្ទាប់ពីកើតហេតុរួចកម្លាំងជំនាញចរាចរណ៍ខេត្តមកធ្វើការវាស់វែងហើយរឹបអូសយកមធ្យោបាយទាំង ២ គ្រឿង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្ត រង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ៕
អត្ថបទ៖ វុទ្ធឦសាន

-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?