Connect with us

ចរាចរណ៍

ជនជាតិចិនបើករថយន្ដបុករថយន្ដពីរគ្រឿងនៅចំណុចផ្លូវបំបែកជាបួន​

បានផុស

នៅ

ជនជាតិចិនប្រុស ស្រី មួយក្រុមបើ​ក​រថយន្តក្នុងល្បឿនលឿនមិនប្រយ័ត្នជ្រុលបុករថយន្តហាយ​លែ​ន​ឌ័​រ​មួយគ្រឿង​ដែល​កំពុងបើក​ឆ្លងផ្លូវបំបែកជាបួន និងរុញទៅបុក​ផ្ទប់ពីក្រោយរថយន្តកា​ម​រីបា​លែ​ន មួយគ្រឿងទៀត ដែលកំពុងឈប់ចតស្ងៀមនៅលើខឿនចិញ្ចើមផ្លូវបណ្ដាលឲ្យរង​ការខូចខាត។

ហេតុការណ៍នេះ បានកើតឡើ​ងកាលពីវេលាម៉ោង១២​និង​១៥​នាទី រំលងអា​ធ្រា​ត្រ ថ្ងៃទី១៤​ ខែកុម្ភៈ ឆ្នាំ២០២២​ត្រង់ចំណុចខាងមុខ​ធនាគារ ហុង លី​អុង តាម​បណ្ដោយផ្លូវ២១៤​កែង​​ផ្លូវ៥១ ក្នុង​សង្កាត់ បឹងរាំង ខណ្ឌដូនពេញ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើត​ហេតុ គេ​ឃើញស្ត្រី៣នាក់បើក​រថយន្តមួយគ្រឿងម៉ាក ហាយ​លែនឌ័រ ពណ៌ស ពាក់ស្លាក​លេខ ភ្នំពេញ 2AR-9223 ដែលធ្វើ​ដំណើ​រ តាមបណ្ដោយផ្លូវ៥១ទិសដៅពីជើ​ង​ទៅ​ត្បូង លុះដល់ចំណុចកើ​ត​ហេតុ ដែលជា​ផ្លូវបំបែកជាបួន បាន​បើកឆ្លងកាត់ផ្លូវ២១៤ តែ​ពេលដែលឆ្លងជិតបានពាក់កណ្ដាលផ្លូវ ក៏ត្រូវរថយន្តមួយគ្រឿងទៀតម៉ាក ឡិចស៊ីស LX570 ពណ៌ ខ្មៅ ពាក់ស្លាក​លេខ ភ្នំពេញ 2BG-2777 ដែលបើកបរដោយជនជាតិចិន ប្រុស ស្រី មួយក្រុមមានគ្នា​៤​ទៅ​៥​នាក់ តាម​បណ្ដោយផ្លូវ២១៤ ទិសដៅពីលិចទៅ​កើ​ត និងក្នុង ល្បឿនយ៉ាងលឿនខ្វះ​ការប្រុងប្រយ័ត្ន ជ្រុលទៅបុក​ចំរថយន្តហាយ​លែ​ន​ឌ័​រ​ចំហៀង​ខាងស្តាំ និងរុញ​ទៅបុកផ្ទុបពីក្រោយរថយន្តមួយគ្រឿងទៀតម៉ាកកា​ម​រីបា​លែ​នមួយគ្រឿងទៀត ពណ៌​ស ពាក់​ស្លាក​លេខភ្នំពេញ 2AN-0362 ដែលឈប់​ចតស្ងៀមនៅលើខឿនតាមចិញ្ចើមផ្លូវ រួម​ជាមួយបង្គោលស្លាក សញ្ញាចរាចរណ៍ បាក់​អស់​មួយ​ដើម​ និងបណ្ដាលឲ្យរថយន្តទាំង៣គ្រឿងរង​ការខូចខាតយ៉ាងដំណំ។

ក្រោយកើ​ត​ហេតុ ដោយមិនអាចធ្វើការចរចា​ដោះស្រាយ​គ្នាបានទើប សមត្ថកិច្ចមូលដ្ឋាន និង សមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែងស្ទូចយករថយន្តទាំង៣​គ្រឿងទៅរក្សាទុកនៅការិយាល័យ ចរាចរណ៍ផ្លូវគោក នៃ​ស្នងការដ្ឋាន​នរគ​បាល​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំធ្វើការដោះស្រាយគ្នា​ទៅ តាមផ្លូវច្បាប់នៅពេលក្រោយ៕ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣៤ នាទីutes មុន

ព្រះមេគណខេត្តបាត់ដំបង និងជាព្រះនាយកពុទ្ធិកវិទ្យាល័យ អ៊ឹង ធួង ទទួលអនិច្ចធម្ម ក្នុងព្រះជន្មាយុ៨៨ ព្រះវស្សាដោយជរាពាធ

សន្តិសុខសង្គម១ ម៉ោង មុន

អាវុធហត្ថខេត្តសៀមរាប ហៅយុវជនម្នាក់ណែនាំអប់រំ ពាក់ព័ន្ធករណីយកឯកសណ្ឋានយោធាស្លៀក​រាំលេងបង្ហោះលើបណ្ដាញសង្គម

កីឡា១ ម៉ោង មុន

គួរ​ឲ្យ​សរសើរ​អាយុ​ ៤៦​ឆ្នាំ Pacquiao ស្មើ​ម្ចាស់​ខ្សែ​ក្រវាត់ Barrios ក្រោយ​ប្រកួត​១២​ទឹក​ពេញ

ព័ត៌មានជាតិ២ ម៉ោង មុន

បណ្ឌិត លី ឆេង នាំយកទៀនព្រះវស្សាប្រគេនព្រះសង្ឈនៅវត្តចំនួន៣ ក្នុងមូលដ្ឋានខណ្ឌ៧មករា

សេដ្ឋកិច្ច២ ម៉ោង មុន

កម្ពុជានាំចេញផ្លែចេកស្រស់ជិត ១៥ ម៉ឺនតោន កើនឡើងជាង ១៥% នៅឆមាសទី១

Sokha Hotels

ព័ត៌មានពេញនិយម