ចរាចរណ៍
រថយន្តដឹកខ្សាច់ធុនធំ បើកបុកនឹងកិនម៉ូតូមួយគ្រឿង បណ្ដាលឲ្យនារីម្នាក់រងរបួសធ្ងន់
ភ្នំពេញ ៖ នារីម្នាក់ជិះម៉ូតូលើដងផ្លូវ ខណៈមេឃកំពុងភ្លៀងខ្លាំង ស្រាប់តែមានរថយន្តដឹកខ្សាច់ធន់ធំ មួយគ្រឿងបានបើកមកបុករួចកិនបណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ កាលពីវេលាម៉ោង៨យប់ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅចំណុចស្ទុបវត្តចាក់អង្រែក្រោម តាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅពេលកើតហេតុ គេបានឃើញនារីម្នាក់ជិះម៉ូតូម៉ាក Nex ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HD-1500 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ២ ទាំងមេឃកំពុងធ្លាក់ភ្លៀងក្នុងទិសដៅពីជើងទៅត្បូងឆ្លងស្តុបភ្លាមនោះ ស្រាប់តែមានរថយន្តធន់ធំ ម៉ាក DONGFENG ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E-5725 បើកបរដោយបុរសម្នាក់ធ្វើដំណើរចេញពីផ្លូវបេតុង ទិសដៅពីលិចមកកើត បំណងឆ្លងស្ទុបបត់ស្ដាំទៅផ្លូវជាតិលេខ២ រួចក៏បុកម៉ូតូ និងកិនអូសជិត១០ម៉ែត្រ រងការខូចខាតយ៉ាងដំណំ បណ្ដាលឲ្យនារីម្នាក់ជាម្ចាស់ម៉ូតូរងរបួសធ្ងន់ធ្ងរផងដែរ។

ក្រោយកើតហេតុភ្លាមៗ តៃកុងរថយន្តបង្កបានចុះទៅឡើងរថយន្តផ្សេងទៀតរហូតទៅដល់ការដ្ឋានបូមខ្សាច់មួយកន្លែងជាប់ផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែ លើ ខណ្ឌមានជ័យ តែត្រូវសមត្ថកិច្ចមូលដ្ឋានចុះឃាត់ខ្លួនយកមកអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីដោះស្រាយតាមច្បាប់។

ចំណែកនារីរងគ្រោះ ភ្លាមៗក៏ត្រូវបានរថយន្តសង្គ្រោះដឹកទៅសង្គ្រោះ។ ដោយឡែករថយន្តនិងម៉ូតូខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ ធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយតាមនីតិវិធី។

យើងសង្កេតឃើញថា នៅតាមបណ្តោយផ្លូវជាតិលេខ២និងផ្លូវ៦០ម៉ែត្រក្នុងមូលដ្ឋានខណ្ឌមានជ័យប្រភេទរថយន្តធុនធំដឹកដី ដឹកខ្សាច់ជាច្រើនតែងតែបង្កគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់មិនត្រឹមតែប៉ុណ្ណោះធ្វើឲ្យប៉ះពាល់ដល់បរិស្ថានផងដែរ ដូចនេះស្នើដល់អាជ្ញាធរមានសមត្ថកិច្ចមេត្តាមានវិធានការចំពោះក្រុមរថយន្តទាំងនោះផង៕
ដោយ ៖ សុខា


-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ